ទ័ពអាកាសស៊ូដង់ បំផ្លាញយន្តហោះរបស់អារ៉ាប់រួម ដែលដឹកទាហានស៊ីឈ្នួលកូឡុំប៊ី

2025/08/07 11:24:21 pm        112

ទូរទស្សន៍ Sudan TV ផ្លូវការបានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងទ័ពអាកាសស៊ូដង់ បានបំផ្លាញយន្តហោះរបស់ប្រទេសអារ៉ាប់រួម ដែលដឹកទាហានស៊ីឈ្នួលកូឡុំប៊ី ខណៈយន្តហោះកំពុងចតនៅអាកាសយានដ្ឋានដែលគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) ក្នុងទីក្រុង Darfur ភាគខាងលិចប្រទេសស៊ូដង់។

ដោយលើកឡើងពីប្រភពយោធា ទូរទស្សន៍បានរាយការណ៍ថា កងទ័ពអាកាសស៊ូដង់បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយទៅលើផ្លូវរត់របស់អាកាសយានដ្ឋានអន្តរជាតិ Nyala ក្នុងរដ្ឋ South Darfur កាលពីថ្ងៃពុធ។ របាយការណ៍បាននិយាយថា «ការវាយប្រហារដ៏ភ្ញាក់ផ្អើលបានដាក់គោលដៅលើក្រុមទាហានស៊ីឈ្នួលកូឡុំប៊ី នៅពេលទៅដល់តាមយន្តហោះឯកជនមួយគ្រឿងដែលត្រូវបានគេជឿថាបានហោះចេញពីមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅឈូងសមុទ្រ» ដោយនិយាយថា «ប្រតិបត្តិការតាមអាកាស បានបណ្តាលឱ្យស្លាប់ទាហានស៊ីឈ្នួលរាប់សិបនាក់»។

សេចក្តីរាយការណ៍បានបន្ថែមថា ទាហានស៊ីឈ្នួលត្រូវបាននាំយកមកដើម្បីគាំទ្រដល់កងកម្លាំងគាំទ្ររហ័ស ជាផ្នែកមួយនៃ «ផែនការបរទេស» ក្នុងគោលបំណងធ្វើឱ្យប្រទេសស៊ូដង់មានអស្ថិរភាព និងអូសបន្លាយសង្រ្គាម។ ប្រភពបានបញ្ជាក់ថា ចារកម្មយោធារបស់កងទ័ពស៊ូដង់បាននឹងកំពុងតាមដានសកម្មភាពរបស់យន្តហោះ និងតាមដានការសម្របសម្រួលរបស់ខ្លួនជាមួយសមាជិកកងកម្លាំងគាំទ្ររហ័សដែលគ្រប់គ្រងអាកាសយានដ្ឋាន។

ប្រទេសស៊ូដង់បានចោទប្រកាន់ប្រទេសអារ៉ាប់រួម (UAE) ពីការនាំយក និងផ្តល់មូលនិធិដល់ទាហានស៊ីឈ្នួលកូឡុំប៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ព ជំនួសឲ្យកងកម្លាំងគាំទ្ររហ័ស។ ប៉ុន្តែប្រទេសអារ៉ាប់រួម បានច្រានចោលការជាប់ពាក់ព័ន្ធក្នុងការផ្តល់មូលនិធិដល់កងកម្លាំងគាំទ្ររហ័ស(RSF)។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm       
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm       
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់

2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm