ចិន៖ សង្គ្រាម នៅអ៊ុយក្រែន បានឈានដល់ដំណាក់កាលសំខាន់ សម្រាប់កិច្ចប្រឹងប្រែងសន្តិភាព

2025/08/07 11:34:27 pm        90

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានលើកឡើងថា ប្រទេសចិនគាំទ្រកិច្ចចរចាអ៊ុយក្រែន-រុស្ស៊ី ហើយជឿជាក់ថា ដំណើរការដោះស្រាយ ដើម្បីបញ្ចប់សង្រ្គាម បានឈានដល់ដំណាក់កាលដ៏សំខាន់។

ការកត់សម្គាល់របស់លោកបែបនេះ បានកើតមានកាលពីថ្ងៃពុធ (ទី៦ ខែសីហា) ជាពេលដែលលោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានសន្ទនាតាមទូរសព្ទជាមួយលោក Celso Amorim ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការអន្តរជាតិរបស់ប្រធានាធិបតីប្រេស៊ីល។

អំឡុងពេលជជែកគ្នានោះ ឥស្សរជនទាំង២ បានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញ «វិបត្តិអ៊ុយក្រែន»។ ហើយជាមួយគ្នានេះ លោក Wang បានប្រាប់ថា ការឈានដល់ «ការព្រមព្រៀងគ្នា» រវាងប្រទេសចិន និងប៉ាគីស្ថាន បានដើរតួនាទីវិជ្ជមាន ក្នុងការកាត់បន្ថយភាពតានតឹងនៃ «វិបត្តិ» នេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា៖ «រុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមការចរចារួចហើយ ដោយបានបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅមុខ។ ដំណើរការដោះស្រាយវិបត្តិ នាពេលបច្ចុប្បន្ន បានឈានដល់ដំណាក់កាលដ៏សំខាន់»។

ជាចុងក្រោយ ភាគីទាំង២ ក៏បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងការលើកកម្ពស់បទឈប់បាញ់ ការចរចាសន្តិភាព និងជំហានផ្សេងទៀតឆ្ពោះទៅរក «ដំណោះស្រាយនយោបាយនៃវិបត្តិ» នេះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        31
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm