ឯកឧត្តម ឱម យិនទៀង​ បើកសន្និបាតបូកសរុបវាយតម្លៃអំពី​សមិទ្ធផល បញ្ហាប្រឈម ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥

2022/01/15 10:27:53 pm        1.1 K

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សសង្កាត់ផ្សារដេប៉ូទី១ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានប្រារព្ធសន្និបាតបូកសរុប វាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍សង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។

សន្និបាតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធាន​ក្រុមការងារ​ចុះជួយខណ្ឌទួលគោក និងលោកស្រី ព្រំ រដ្ឋា តំណាងគណបក្សខណ្ឌទួលគោក នៅ​អគារសាលារៀនក្ខាងចាវនៅកម្ពុជា។

លោកស្រី ពៅ សាមោច ប្រធានគណបក្សសង្កាត់ផ្សារដេប៉ូទី១ បានលើកឡើងថា គិតមកថ្ងៃនេះ ការអនុវត្តគោលនយោបាយរបស់គណបក្សសង្កាត់ផ្សារដេប៉ូទី១ ក្នុងអាណត្តិទី៤ បាននាំ​មក​នូវ​សមិទ្ធិផល ជាច្រើនដែលធ្វើឲ្យសង្កាត់ផ្សារដេប៉ូទី១ មានការ​ប្រែប្រួល​រីកចម្រើន​ជាលំដាប់។ ភាពជោគជ័យទាំងនេះ គឺពិតជាបានមកពីការដឹកនាំតាមគោលនយោបាយ​ដ៏​ត្រឹមត្រូវរបស់​គណបក្ស​សង្កាត់ការដឹកនាំដ៏ឈ្លាសវៃ​ និងជាប្រចាំរបស់គណបក្សថ្នាក់លើ ការសហការល្អជាមួយ​ក្រុម​ការងារចុះជួយមូលដ្ឋាន ​ការចូលរួមរបស់សមាជិក ​សមាជិកា របស់គណបក្ស និង​ប្រជាពលរដ្ឋ​របស់​យើងបានល្អ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីគោលនយោបាយអភិវឌ្ឍនមូលដ្ឋានរបស់គណបក្សយើង​ក្នុង​អាណត្តិទី៤នេះ ​មិនទាន់អនុវត្តចប់​សព្វគ្រប់នៅឡើយទេ។

ជាមួយនេះ យើងក៏បានលើកឡើងនូវគោលនយោបាយរបស់គណបក្សសង្កាត់ សម្រាប់អភិវឌ្ឍ​មូលដ្ឋាន​សង្កាត់​ផ្សារដេប៉ូទី១​ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) បន្តទៀតដើម្បីអនុវត្តឲ្យ​បាន​សម្រេច​ការ​ងារដែលនៅសេសសល់ កំណត់ឲ្យបាន​នូវគោល​នយោបាយ​មួយដែលមានភាពប្រាកដ​ប្រជា​ឆ្លើយ​តបតាមសំណូមពរ​របស់ប្រជាជនមហាជន។

ក្នុងឱកាសនោះ​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ក្នុងសន្និបាតនេះ​បាន​លើក​ឡើងថា​ សន្និបាតនេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ចំណុច​ល្អ​និង​ចំណុចមិនល្អ យកមក​ច្របាច់​បញ្ចូល​គ្នា ​ដើម្បី​យើងឈានទៅរកចំណុចឲ្យកាន់តែល្អបន្ថែមទៀត។ ​ការងារធំៗ ដែលយើងអនុវត្តន៍​បានល្អប្រសើរកន្លងមក ​មិនមែនធ្វើតែមួយថ្ងៃពីរថ្ងៃនោះទេ គឺយើង​បាន​ខិតខំ​ប្រឹង​ប្រែង​ធ្វើវាជាយូរណាស់មកហើយ។

ឯកឧត្តម បន្តថា ការងារដែលយើងបានសន្យាក្នុងឆ្នាំ២០១៧ ហើយយើងមិនទាន់អនុវត្តបាននោះ យើង​ត្រូវតែបន្តធ្វើ ​ឲ្យបានល្អប្រសើរ ​ដើម្បីយើងឈានទៅ​យក​ជ័យជំនះ​នៃការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅពេលដ៏ខ្លីខាងមុខនេះ។

បន្ថែមពីនេះ​ ឯកឧត្តម ឱម យិនទៀង ក៏បាន​សម្តែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​លោកស្រី ពៅ សាមោច ​ប្រធានគណបក្សសង្កាត់ផ្សារដេប៉ូទី១​ ដែល​បាន​បំពេញ​ការងារ​បក្សបាន​យ៉ាងល្អ​ទាំង​ការកសាង ​ពង្រឹង ​និងពង្រីកសមាជិកបក្ស៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm