ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បុរសដែលត្រូវបានអ៊ីរ៉ង់ប្រហារជីវិតពីបទចារកម្ម គឺជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ

2025/08/08 01:36:25 am        82

នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) នេះ ទូរទស្សន៍រដ្ឋ IRIB បានរាយការណ៍ថា លោក Rouzbeh Vadi ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា ត្រូវបានប្រហារជីវិត កាលពីថ្ងៃពុធ (ទី៦ ខែសីហា) ពាក់ព័ន្ធនឹងការផ្តល់ព័ត៌មាន អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដល់ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល គឺជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរផ្ទាល់តែម្ដង។

សារព័ត៌មាន Mizan របស់តុលាការ បានឲ្យដឹងកាលពីថ្ងៃពុធថា លោក Vadi ត្រូវបានកាត់ទោសពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែល និងបញ្ជូនព័ត៌មាន អំពីអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសកាលពីខែមិថុនារបស់អ៊ីស្រាអែលទៅលើសាធារណរដ្ឋឥស្លាម។

នៅក្នុងអ្វីដែលទូរទស្សន៍ IRIB បានពិពណ៌នាជាវីដេអូសារភាពដែលត្រូវបានចាក់ផ្សាយ លោក Vadi បាននិយាយ៖ «ទីតាំងសំខាន់ គឺ Fordow និង Natanz (រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម) ដែលខ្ញុំបានបញ្ជូនព័ត៌មាន។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំដឹងរឿងនេះ ហើយប្រាប់អំពី Fordow។ ពួកគេ (ភ្នាក់ងារ Mossad) បានប្រាប់ខ្ញុំឲ្យផ្ញើទៅគ្រប់យ៉ាង»។

សំឡេងនៅក្នុងវីដេអូ បានបង្ហាញថា លោក Vadi បានជួបភ្នាក់ងារ Mossad ចំនួន ៥ដង នៅពេលស្ថិតនៅទីក្រុងវីយែន ប្រទេសអូទ្រីស ហើយត្រូវបានស្នើឲ្យបើកគណនីរូបិយប័ណ្ណគ្រីបតូ ដើម្បីទទួលបានការទូទាត់ សម្រាប់សេវាកម្មរបស់លោក។ ចុងចោទបាននិយាយនៅក្នុងវីដេអូនោះថា Mossad បានសន្យាផ្ដល់លិខិតឆ្លងដែនបរទេសឲ្យលោក ប្រសិនបើលោកបញ្ចប់កិច្ចសហប្រតិបត្តិការរយៈពេលវែង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm