ក្រុម​អាទិភាព៖ ការចាក់វ៉ាក់សាំងដូសទី៤ ជួយ​បង្កើន​ទំនុក​ចិត្ត​បន្ថែម​ទៀត ​ក្នុងការ​រស់នៅ​តាមបែប​គន្លងថ្មី

2022/01/15 10:47:03 pm        594

ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក្រុមអាទិភាពរស់នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមករានេះ បន្តទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ប្រភេទPfizer ដែលកម្ពុជាទទួលបានជំនួយពីប្រទេសអូស្រ្តាលីជាង ២លាន៣សែនដូស។

ក្រុមអាទិភាពជួរមុខ នៅថ្ងៃទី១៥ខែមករានេះ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ស្ថិតនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ បានប្រាប់BTVឲ្យដឹងថា ក្រោយពីបានចាក់វ៉ាក់សាំងដូសទី៤រួច គឺជួយបង្កើនទំនុកចិត្តមិនសូវភ័យខ្លាច ក្នុងការរស់នៅតាមបែបគន្លថ្មីជាមួយជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។

ក្រៅពីនេះ ពួកគាត់បានអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែ​យក​ចិត្តទុកចំពោះប្រជាពលរដ្ឋ ​ជាពិសេសក្រុមទិភាពជួរមុខ ​ដែលប្រឈម​និងការឆ្លងជំងឺកូវីដ-១៩ ជាងប្រជាពលរដ្ឋទូទៅ។

បើតាមសេចក្តីជូនដំណឹងរបស់គ.វ.ក.១៩ ចេញផ្សាយនៅពេលថ្មីៗនេះ​ បានបង្ហាញថា យុទ្ធនាចាក់វ៉ាក់​សាំងកូវីដ-១៩ ដូសទី៤ ប្រភេទPfizer ជូន​ក្រុមអាទិភាព និងពលរដ្ឋអាយុពី ៦០ឡើងទៅ បច្ចុប្បន្នគឺ​អនុវត្តនៅតែ​រាជធានីភ្នំពេញ ​ព្រោះវ៉ាក់សាំងនេះ ត្រូវ​ផ្ទុក​ក្នុង​សីតុណ្ហភាពត្រជាក់ -៨០អង្សាសេ។សម្រាប់បណ្តារាជធានី-ខេត្ត ២៤ផ្សេងទៀត នឹង​ចាប់​ផ្តើមអនុវត្ត​នៅពេលខាងមុខ​ បន្ទាប់ពីកម្ពុជាទទួលបានប្រព័ន្ធត្រជាក់ពីអង្គការ​ Unicef ​ជា​ផ្គត់ផ្គង់។

កន្លងទៅសម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា ​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ធ្វើឡើង​ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវី-១៩ ជាពិសេសមេរោគបំប្លែងថ្មី ​ប្រភេទអូមីក្រុង ដែល​មាន​ការឆ្លងលឿន​ជាងប្រភេទមុនៗ ​បង្ករផលប៉ះពាល់ដល់រស់នៅប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

ក្រៅពីនេះ ​សម្តេចតេជោបានក្រើនរំលឹកដល់ពលរដ្ឋ ​កុំភ័យ​ស្លន់ស្លោ​ ត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ​បូករួម​និងការទៅ​ទទួលការ​ចាក់​វ៉ាក់សាំង​កូវីដ​ឲ្យ​គ្រប់​ចំនួន​ដូស តាមការ​កំណត់​របស់​គ្រូពេទ្យ។

បច្ចុប្បន្នកម្ពុជា​បាន​បើកដំណើរការប្រទេសឡើងវិញ​តាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគជ័យ​លើ​នយោបាយចាក់វ៉ាក់សាំងកូវីដ ​ជូនពលរដ្ឋបានជាច្រើនលាននាក់៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm