កោះ Solomon Islands មិនអញ្ជើញអាមេរិក ចិន និងកោះតៃវ៉ាន់ ចូលរួមកិច្ចប្រជុំនយោបាយរបស់ប៉ាស៊ីហ្វិក

2025/08/08 03:23:54 am        67


នាយករដ្ឋមន្ត្រីកោះ Solomon Islands លោក Jeremiah Manele បាននិយាយថា ប្រទេសម្ចាស់ជំនួយចំនួន ២១ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងចិនផងដែរ នឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនយោបាយរបស់តំបន់នោះទេ ជាចំណាត់ការដែលធ្វើឡើងបន្ទាប់ពីមានសម្ពាធពីទីក្រុងប៉េកាំងឲ្យដកកោះតៃវ៉ាន់ចេញ។

សម្ព័ន្ធមិត្តសន្តិសុខដ៏ធំបំផុតរបស់ចិន នៅប្រជុំកោះប៉ាស៊ីហ្វិក គឺប្រទេសកោះ Solomon Islands នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិការបស់ប្លុកដែលមានសមាជិកទាំង ១៨ នៅខែកញ្ញា។

បណ្ដារដ្ឋកោះចំនួន ៣ មានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ តែមិនមែនចិន ហើយពួកគេបានសម្តែងក្ដីបារម្ភថា មន្ត្រីកោះតៃវ៉ាន់ នឹងត្រូវបានរារាំងមិនឲ្យចូលប្រទេស។ ប្រទេសដែនកោះ Solomon Islands បានប្តូរទំនាក់ទំនងពីកោះតៃវ៉ាន់ទៅចិន ក្នុងឆ្នាំ២០១៩ ហើយបានដកកោះតៃវ៉ាន់ចេញពីបញ្ជីប្រទេសដែលមានសិទ្ធិចូលប្រទេសដោយងាយស្រួល ក្នុងខែមេសា។

កាលពីថ្ងៃពុធ (ទី៦ ខែសីហា) លោក Manele បានប្រាប់សភា Solomon Islands ថា គណៈរដ្ឋមន្ត្រីរបស់លោក បានសម្រេចថា គ្មានដៃគូសន្ទនាណាមួយ នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំ២០២៥ នោះទេ ព្រោះការពិនិត្យឡើងវិញ អំពីទំនាក់ទំនងរបស់ប្រទេសនីមួយៗ ជាមួយប្រទេសតំបន់ប៉ាស៊ីហ្វិក មិនទាន់ត្រូវបានបញ្ចប់សព្វគ្រប់នៅឡើយទេ។

លោកបានបន្តថា លោកបានប្រាប់មេដឹកនាំទាំង ១៨ នៃវេទិកានេះ អំពីការសម្រេច ក្នុងសប្តាហ៍នេះ។ ហើយលោកបានបន្ថែមថា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមសង្គមស៊ីវិល នឹងចូលរួមកិច្ចប្រជុំនេះ ៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        7
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm