ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​អៀរឡង់ ​សម្រាប់ឆ្នាំ២០២៥-២០២៦ ទៅបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឱ្យក្លាយ​ជា​មូល​ធន​មនុស្ស​ប្រកប​ដោយសក្តានុពលរបស់កម្ពុជាក្នុងយុគសម័យឌីជីថល

2025/08/08 05:53:58 pm        138

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​និស្សិត​ជ័យ​លាភី​អាហា​រូប​ករណ៍​របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ (The Ireland Fellowship Programme) សម្រាប់​ឆ្នាំ២០២៥-២០២៦ ចូលជួបសំណះសំណាល និងសម្តែងការគួរសម នាព្រឹកថ្ងៃទី៧ ខែ​សីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ក្នុងនាមក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ឱ្យ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ​រដ្ឋ​លេខា​ធិការ​ប្រចាំការ បានបញ្ជាក់ជូននិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ អំពី​បេ​សកកម្មរបស់ក្រសួង តាម​រយៈ​សកម្មភាព​ចម្បង​របស់​ក្រសួង​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ពាក់ព័ន្ធនឹងបេឡាជាតិសន្តិសុខសង្គម និងការអប់រំបណ្ដុះ​បណ្ដាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ ដោយស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីឱ្យយកចិត្តទុកដាក់លើការសិក្សា ឆ្លៀតពេលបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ស្វែងយល់បន្ថែមពីបណ្ដាប្រទេសផ្សេងៗក្នុងតំបន់អឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមលើនេះផងដែរ លោកជំទាវលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បន្តលើកស្ទួយមុខមាត់កម្ពុជាយើងឱ្យបានកាន់តែល្អលើឆាកអន្តរជាតិតាមនូវអ្វីដែលអាចធ្វើបាន។

លោកជំទាវបានលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវនាំយកនូវចំណេះជំនាញ និងបទពិសោធ ដែលទទួលបានពីការសិក្សានៅទីនោះត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សប្រកបដោយថាមពល និងថាមវន្ត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        219
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm