ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកបានណែនាំក្រុមមន្ត្រីឱ្យដកចេញជនអន្តោប្រវេសន៍គ្មានឯកសារមិនឲ្យរាប់បញ្ចូលទៅក្នុងជំរឿន ជាការស្ទង់មតិលើចំនួនប្រជាជនអាមេរិកដែលធ្វើឡើងរៀងរាល់១០ឆ្នាំម្តង។

លោក Trump បាននិយាយថា លោកបានដឹកនាំក្រសួងពាណិជ្ជកម្ម ដែលពិនិត្យការិយាល័យជំរឿនសហរដ្ឋអាមេរិកឱ្យធ្វើការភ្លាមៗលើការស្ទង់មតិ «ថ្មី និងត្រឹមត្រូវបំផុត» ដោយផ្អែកលើ «តួលេខ និងការពិតសម័យទំនើប» និងលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៤។

លោក Trump បានសរសេរនៅក្នុងការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមថា «អ្នកដែលនៅក្នុងប្រទេសរបស់យើងដោយខុសច្បាប់នឹងមិនត្រូវបានរាប់ចូលទៅក្នុងជំរឿនឡើយ»។ អរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកក្នុងបញ្ហានេះ!»។
ជំរឿនបន្ទាប់ គឺត្រូវកំណត់នៅឆ្នាំ២០៣០ ប៉ុន្តែវាមិនច្បាស់នោះទេថាតើ លោក Trump នឹងអំពាវនាវឱ្យមានការស្ទង់មតិថ្មីនាពេលខាងមុខឆាប់ៗនេះឬយ៉ាងណា។ ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ប្រធានាធិបតីអាមេរិករូបនេះ បានព្យាយាមបន្ថែមសំណួរអំពីសញ្ជាតិទៅក្នុងជំរឿន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់លោកត្រូវបានរារាំងដោយតុលាការ។
លោក Trump បានតែងតាំងចៅក្រមបីរូបដែលកំពុងបម្រើការនៅតុលាការនាពេលបច្ចុប្បន្ន។ អ្នករិះគន់និយាយថា ការមិនរាប់បញ្ចូលជនអន្តោប្រវេសន៍គ្មានឯកសារពីជំរឿននឹងបំពានរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដកសិទ្ធសហគមន៍មូលដ្ឋាននៃធនធានសហព័ន្ធដែលត្រូវការ និងខូចទ្រង់ទ្រាយទិន្នន័យដែលប្រើប្រាស់ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ។