ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនបន្តវេនរបស់គណបក្សប្រជាជន ត្រូវមាន​ជំហរ​រឹងមាំ ក្នុងការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ

2022/01/16 07:55:58 pm        730

កំពង់ឆ្នាំង៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាននូវការ ថែរក្សា ការពារសុខសន្តិភាពលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន ។

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្តាល និងជា​ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាស សមាសភាព​ក្រុមការងារ​យុវជន​គណបក្ស​ខេត្តកំពង់ឆ្នាំង ​កាលពីថ្ងៃទី១៥ ​ខែមករា ​ម្សិលមិញនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការរំលឹកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំ សមាជិក​សមាជិកា បាន​ស្រោចស្រង់​ជីវិតរបស់ពលរដ្ឋកម្ពុជា បានចំនួនបីដងធំៗរួចមកហើយរួមមាន៖ ទី១.ការរំដោះប្រជាពលរដ្ឋ​ចេញពីការ​សម្លាប់​រង្គាល​របស់​របបប៉ុលពត​ ទី២.ការជួយ​ពលរដ្ឋឱ្យចាកចេញពី​សង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ និងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយ​នាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទី៣.ការយកឈ្នះ​លើ​សមរភូមិកូវីដ-១៩​ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៏ខ្លី ដោយសម្តេចតេជោ​បានធ្វើ​ការ​សម្រច​ចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ តាមរយៈការ​ពិចារណា​វិនិច្ឆ័យ​ និង​សម្រេច​អារកាត់​រហ័ស ​ ទាន់ ពេលវេលា ​ទាំងក្នុងការទិញ​វ៉ាក់សាំង​ និងការចំណាយថវិកា​ព្យាបាលប្រជាពលរដ្ឋ រហូតបង្ក​លក្ខណៈឱ្យមានការបើកដំណើ​ការប្រទេសឡើងវិញ​លើ​គ្រប់​វិស័យ​ព្រម​ទាំង​បន្តស្រោចស្រព​ វ៉ាក់សាំងដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាច សាហាវនេះ។

ទាំង​នេះ​គឺជា​សមិទ្ធផល​ដ៏មិនអាចកាត់ថ្លៃពុំបាន​ដែលប្រមុខដឹកនាំ​គណបក្សប្រជាជន​និងសមាជិក សមាជិកាបានខិតខំប្រឹងប្រែងលើសពីការងារ​ស្នូលរបស់ខ្លួន​ក្នុងបុព្វហេតុការពារអាយុជីវិត ពលរដ្ឋ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិ។

ឯកឧត្តម ប្រធានយុវជនថ្នាក់កណ្តាល បានគោរព និងកោតសរសើរនូវគំរូវីរភាពរបស់យុវជន ជំនាន់មុនដែលជាគំរូពោរពេញដោយភាពអំណត់អត់ធន់ព្យាយាម និងក្តីសង្ឃឹម ព្រមទាំង​មានចក្ខុវិស័យ និងការ​ផ្តួចផ្តើម​ខ្ពស់​ក្នុងការតស៊ូរំដោះជាតិ ចេញពីរបបខ្មៅងងឹត​បែកបាក់​ខ្ទេចខ្ទាំ ឱ្យមក​ជា​មានការរៀបចំ​ដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ ដូច្នេះ ជាយុវជនជំនាន់ក្រោយត្រូវចង់ចាំ និងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំ ជំនាន់មុនដើម្បីពង្រឹងនិងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់នូវសមត្ថភាពប្រកាន់ខ្ជាប់នូវគុណតម្លៃ ជាបុគ្គល ស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជនព្រមទាំងការពារនិងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែល​ជា​មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិមាតុភូមិ និងប្រជាជន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm