សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី

2025/08/08 08:14:59 pm        269

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារក្នុងការត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ។

កិច្ចប្រជុំនេះ រៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចកម្ពុជា និងថ្នាក់ដឹកនាំអគ្គលលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្រ្តីជំនួយការ ដែលទទួលបានការសម្រេចឱ្យចូលរួមជួយការងារថ្នាក់ដឹកនាំនៅពេលមហាសន្និបាតអន្តរសភា (អាយប៉ា)លើកទី៤៦។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសមាជិកសមាជិកាសភា ក៏ដូចជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានបំពេញការងារយ៉ាងសកម្ម និងបានត្រៀមលក្ខណៈបានល្អប្រសើរទំាងខ្លឹមសារ និងសមាសភាពចូលរួម ពិសេសបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋានអាយប៉ា និងម្ចាស់ផ្ទះរៀបចំមហាសន្និបាត។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានផ្តំាផ្ញើដល់ក្រុមការងារត្រូវបំពេញភារកិច្ចដែលនៅសេសសល់ឱ្យបានរួចរាល់ គ្រប់ជ្រុងជ្រោយ។ សម្តេចបានគូសបញ្ជាក់ថា នៅក្នុងនោះខ្លឹមសារសំខាន់មួយដែលសភាកម្ពុជាត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំនានានៅក្នុងពេលមហាសន្និបាតលើកទី៤៦នេះ គឺតម្លៃសន្តិភាព។ សន្តិភាពសម្រាប់កម្ពុជា ដែលបានហែលឆ្លងភ្លើងសង្រ្គាម ជាច្រើនទសវត្សរ៍មានសារៈសំខាន់ណាស់។ សន្តិភាពនៅកម្ពុជា បានពីការលះបង់យកអាយុជីវិតជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រតិបត្តិករដ៏ឆ្នើមនៃនយោបាយឈ្នះ-ឈ្នះ។ សន្តិភាពនៅកម្ពុជា បានកំពុងការពារនិងលើកកម្ពស់ជាបន្ត យ៉ាងម៉ឺងម៉ាត់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ក៏បានផ្តាំផ្ញើបន្តថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាត្រូវលើកឡើងពីការថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបង្កើតឱ្យមាននូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងមក។ នៅក្នុងនោះកម្ពុជាក៏ត្រូវអរគុណដល់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ាន ក្នុងការជួយសម្របសម្រួលរៀបចំទីកន្លែងកិច្ចចរចាបទឈប់បាញ់និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលទើបបញ្ចប់ ដោយទទួលបានលទ្ធផលជាទីមោទនៈ។

កម្ពុជាក៏សូមអរគុណដល់សាធារណរដ្ឋប្រជាមានិតចិននិងបណ្តាប្រទេសជាមិត្តនានា ដែលបានចូលរួមសង្កេតការណ៍ការចរចាបទឈប់បាញ់ និងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីសុខសន្តិភាព សុវត្ថិភាពយូរអង្វែងនៃប្រទេសទំាងពីរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm