និស្សិតយេម៉ែន ដើរដង្ហែក្បួនតវ៉ាប្រឆាំងប្រតិបត្តិការរបស់អ៊ីស្រាអែល និងការអត់ឃ្លាន នៅហ្កាហ្សា

2025/08/08 10:02:09 pm        179

និស្សិតរាប់រយនាក់មកពីសាកលវិទ្យាល័យ Sanaa បានធ្វើពិធីដង្ហែក្បួនតវ៉ា នៅក្នុងរដ្ឋធានីយេម៉ែន កាលពីថ្ងៃពុធ ដោយបានរិះគន់ប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់អ៊ីស្រាអែល និងការបិទផ្លូវ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ដោយស្រែកបន្ទរពាក្យស្លោក៖ «សូមដោះលែងប៉ាឡេស្ទីន» ក្រុមបាតុករ បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់នូវអ្វី ដែលពួកគេបានពិពណ៌នាថា ជាមហន្តរាយមនុស្សធម៌ នៅហ្កាហ្សា។

ក្នុងអំឡុងពេលបាតុកម្ម និស្សិតទាំងអស់ បានដើរលើទង់ជាតិធំៗតំណាងឲ្យប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ខណៈដែលកំពុងគ្រវីទង់ជាតិយេម៉ែន និងប៉ាឡេស្ទីន។

ពួកគេក៏បានកាន់បដាគាំទ្រកងកម្លាំងប្រដាប់អាវុធដឹកនាំដោយក្រុមហ៊ួទី ដែលបានបាញ់មីស៊ីលបាលីស្ទីក និងការវាយប្រហារដោយយានដ្រូនប្រឆាំងនឹងអ៊ីស្រាអែល ជាប្រតិបត្តិការដែលក្រុមនេះ បានអះអាងថាមានគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។

ការតវ៉ាដែលដឹកនាំដោយនិស្សិតស្រដៀងគ្នានេះ បានធ្វើឡើង ក្នុងថ្ងៃតែមួយ នៅទីក្រុងកំពង់ផែ Hodeidah ភាគខាងលិច។

អ៊ីស្រាអែលបាននិងកំពុងធ្វើសង្រ្គាមទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដែលរហូតមកដល់ពេលនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៦១.១៥៨នាក់ របួស ១៥១.៤៤២នាក់ និងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយដោយអាជ្ញាធរសុខាភិបាលហ្កាហ្សាកាលពីថ្ងៃពុធ។

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        5
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm