ក្រុមអ្នកជំនាញ ជំរុញឱ្យអ៊ីស្រាអែល ស្តារប្រព័ន្ធមនុស្សធម៌ UN ឡើងវិញ ដើម្បីទប់ទល់ភាពអត់ឃ្លានហ្កាហ្សា

2025/08/08 10:06:06 pm        241

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) ថា ដើម្បីបញ្ចៀសការស្លាប់បន្ថែមទៀត និងទុក្ខវេទនាដ៏អមនុស្សធម៌ដោយសារភាពអត់ឃ្លាន អ៊ីស្រាអែលត្រូវតែស្ដារការចូលទៅកាន់តំបន់ហ្កាហ្សាឡើងវិញភ្លាមៗ ដោយអង្គការមនុស្សធម៌ដែលមិនលំអៀង រួមទាំងទីភ្នាក់ងារជំនួយ និងសម្រាលបន្ទុករបស់អង្គការសហប្រជាជាតិ (UNRWA) និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។

ក្រុមអ្នកជំនាញទាំងនោះបានលើកឡើងថា "បណ្ដារដ្ឋទាំងអស់ត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល ចំពោះលក្ខខណ្ឌនៃជីវិតនៅក្នុងតំបន់ហ្កាហ្សា និងបញ្ឈប់សង្គ្រាមមិនចេះចប់របស់ខ្លួនលើមនុស្សជាតិ"។ អ្នកជំនាញបន្តថា “អន្តរជាតិត្រូវតែធ្វើគ្រប់យ៉ាងតាមអំណាចរបស់ពួកគេ ដើម្បីស្តារប្រព័ន្ធមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សាឱ្យរស់រានឡើងវិញ”។

ទិន្នន័យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិបានបង្ហាញថា មនុស្សជាង ៥០ម៉ឺននាក់ - ពោលគឺមួយភាគបួននៃចំនួនប្រជាជនសរុបនៅហ្កាហ្សា - កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស ហើយកុមារអាយុក្រោម ៥ឆ្នាំទាំងអស់ ពោលគឺ ៣២ម៉ឺននាក់ មានហានិភ័យនៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ជាមួយនឹងផលវិបាកធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពេញមួយជីវិត។

មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខបានប្រកាសថាទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA ជាឆ្អឹងខ្នងមិនអាចខ្វះបាននៃការផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ សម្រាប់ប្រជាជនហ្កាហ្សា ២,៣លាននាក់ រួមទាំងស្បៀងអាហារ ទីជម្រក និងការថែទាំសុខភាព ជាពិសេសសម្រាប់ស្ត្រី និងកុមារ និងជនភៀសខ្លួនជិត ២លាននាក់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm