អង្គការលើកលែងទោស ព្រមានគរបាលក្រុងឡុងដ៍ឲ្យជៀសវាងការចាប់ខ្លួនបាតុករ ដែលគាំទ្រសកម្មភាពប៉ាឡេស្ទីន

2025/08/08 10:15:11 pm        460

សារព័ត៌មាន The Guardian បានរាយការណ៍ថា អង្គការលើកលែងទោសអន្តរជាតិ បានព្រមាននគរបាល ក្រុងឡុងដ៍ ឲ្យជៀសវាងការចាប់ខ្លួនក្រុមបាតុករ ដែលបង្ហាញការគាំទ្រចំពោះក្រុមសកម្មភាព ប៉ាឡេស្ទីន ដែលត្រូវបានហាមឃាត់។

ការព្រមានេះ បានកើតឡើង នៅមុនការតវ៉ាដ៏ធំមួយដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ នៅទីក្រុងឡុងដ៍ ហើយខណៈដែលចំនួនមនុស្សដែលត្រូវបានកាត់ទោសពីបទបង្ហាញការគាំទ្រដល់អង្គការនេះ នៅតែបន្តកើន     ឡើង។

មនុស្ស ៣នាក់ ដែលត្រូវបានចាប់ខ្លួន នៅទីក្រុង Westminster ក្នុងខែកក្កដា និងត្រូវបានចោទប្រកាន់ពីបទបង្ហាញការគាំទ្រដល់អង្គការ ដែលត្រូវបានហាមឃាត់នេះ នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការ នៅថ្ងៃទី ១៦ ខែកញ្ញា។ ចាប់តាំងពីសកម្មភាពប៉ាឡេស្ទីន ត្រូវបានហាមឃាត់ នៅថ្ងៃទី ០៥ ខែកក្កដា នគរបាលនៅទូទាំងចក្រភពអង់គ្លេស បានចាប់ខ្លួនមនុស្សចំនួន ២២១នាក់ ជុំវិញបទល្មើសដែលសង្ស័យ ក្រោមច្បាប់ភេរវកម្ម។

ក្រុមគាំទ្រប៉ាឡេស្ទីននេះ ត្រូវបានចុះបញ្ជីជាអង្គការភេរវកម្ម បន្ទាប់ពីបានវាយលុកចូលមូលដ្ឋានអាកាស RAF កាលពីថ្ងៃទី ២០ ខែមិថុនា និងបង្កឲ្យខូចខាតដល់យន្តហោះ។

ការតវ៉ាគាំទ្រក្រុមនេះ នៅចុងសប្តាហ៍នេះ នឹងធ្វើឡើង នៅទីលានសភា (Parliament Square) កណ្តាលទីក្រុងឡុងដ៍។ អ្នករៀបចំ ដែលជាក្រុមសម្ពាធ «Defend Our Juries» បានស្នើសុំឲ្យក្រុមអ្នកតវ៉ាកាន់បដា ដែលសរសេរថា៖«ខ្ញុំប្រឆាំងអំពើប្រល័យពូជសាសន៍ ខ្ញុំគាំទ្រសកម្មភាពប៉ាឡេស្ទីន»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm