លោក Trump អំពាវនាវឲ្យប្រទេសមជ្ឈិមបូព៌ាទាំងអស់ ធ្វើប្រក្រតីភាពទំនាក់ទំនង ជាមួយអ៊ីស្រាអែល

2025/08/08 10:20:54 pm        425

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានអំពាវនាវឲ្យប្រទេសមជ្ឈិមបូព៌ាទាំងអស់ចូលរួមកិច្ចព្រមព្រៀង Abraham ដែលអំពាវនាវឲ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលឡើង វិញ។

លោកបានសរសេរនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ Truth Social ថា៖«ឥឡូវនេះ ឃ្លាំងអាវុធនុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងដោយប្រទេសអ៊ីរ៉ង់ ត្រូវបានបំផ្លាញចោលទាំងស្រុង។ ការធ្វើបែបនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ដែលប្រទេសមជ្ឈិមបូព៌ាទាំងអស់ ចូលរួមកិច្ចព្រមព្រៀង Abraham ហើយនឹងធានាសន្តិភាពនៅមជ្ឈិមបូព៌ា»។

លោក ត្រាំ ចាត់ទុកកិច្ចព្រមព្រៀង Abraham គឺជាសមិទ្ធិផលដ៏សំខាន់មួយ ក្នុងអាណត្តិដំបូងរបស់លោក ជាប្រធានាធិបតី។ នៅឆ្នាំ ២០២០ អ៊ីស្រាអែល បានធ្វើប្រក្រតីភាពទំនាក់ទំនង ជាមួយបារ៉ែន អារ៉ាប់រួម និងម៉ារ៉ុក។ នៅឆ្នាំ ២០២១ ស៊ូដង់បានបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋជ្វីហ្វ។

មុនពេលមានកិច្ចព្រមព្រៀង Abraham អ៊ីស្រាអែលមានទំនាក់ទំនងការទូតតែជាមួយអេហ្ស៊ីបប៉ុណ្ណោះដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ និងហ្ស៊កដានី បង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ក្នុងចំណោមរដ្ឋអារ៉ាប់។

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានបញ្ជាក់កាលពីខែឧសភាថា ប្រទេសលីបង់ លីប៊ី អារ៉ាប៊ីសាអ៊ូឌីត និងស៊ីរី អាចចូលរួមក្នុងកិច្ចព្រមព្រៀង Abraham ក្នុងពេលឆាប់ៗនេះ។ នាពេលមុននេះ លោក ត្រាំ បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ នៅចុងឆ្នាំ ២០២៥។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm