ហ្ស៊កដានី ថ្កោលទោសការវាយប្រហារដោយអ្នកតាំងលំនៅអ៊ីស្រាអែល ទៅលើក្បួនជំនួយឆ្ពោះទៅកាន់ ហ្កាហ្សា

2025/08/08 10:41:41 pm        491

ប្រទេសហ្ស៊កដានីកាលពីថ្ងៃពុធ បានថ្កោលទោសការវាយប្រហារម្តងហើយម្តងទៀតដោយអ្នកតាំងលំនៅអ៊ីស្រាអែល ទៅលើក្បួនរថយន្តជំនួយមនុស្សធម៌របស់ខ្លួនទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ដោយជំរុញឲ្យអ៊ីស្រាអែល បញ្ឈប់ការរំលោភបំពានបែបនេះ បន្ទាប់ពីការវាយប្រហារថ្មីមួយទៅលើក្បួនរថយន្តរបស់ខ្លួន។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Mohammad Momani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុចុងក្រោយនេះ បានកើតឡើង នៅពេលដែលអ្នកតាំងលំនៅអ៊ីស្រាអែលកាលពីថ្ងៃពុធ បានវាយប្រហារក្បួនរថយន្តជំនួយចំនួន ៣០ ដែលកំពុងឆ្លងកាត់ចូលទៅក្នុងតំបន់មហ្កាហ្សា ដោយបានធ្វើឲ្យ ខូចខាតរថយន្តចំនួន ៤គ្រឿង ដោយការបិទផ្លូវ និងគប់ដុំថ្ម។

នេះ គឺជាការវាយប្រហារលើកទី ២ ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីឧប្បត្តិហេតុស្រដៀងគ្នានេះកាលពីថ្ងៃអាទិត្យ ដែលបានបង្ខំឲ្យរថយន្តដឹកជំនួយ ពីរគ្រឿង ត្រឡប់ទៅប្រទេសហ្ស៊កដានីវិញ។

លោក Momani បានសង្កត់ធ្ងន់ថា ការវាយប្រហារបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងរារាំងការផ្តល់ជំនួយមនុស្សធម៌ ដោយបន្ថែមថា ពួកគេបានបំពានលើអនុសញ្ញាអន្តរជាតិ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

លោក Momani បានរិះគន់អ្វីដែលលោកបានពណ៌នាថា ជាការឧប្បត្តិហេតុដែលមានការសម្របសម្រួលដ៏ធ្ងន់ធ្ងរ ដោយជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែល ចាត់វិធានការជាបន្ទាន់។

លោកក៏បានលើកឡើងពីឧបសគ្គដែលអង្គការ Jordan Hashemite Charity កំពុងប្រឈម ក្នុងការផ្តល់ជំនួយ រួមទាំងនីតិវិធីព្រំដែន ម៉ោងត្រួតពិនិត្យមានកំណត់ និងថ្លៃគយថ្មីពី ៣០០ ទៅ ៤០០ដុល្លារអាមេរិក ក្នុងមួយរថយន្ត។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm