ការអនុម័តលើផែនការគ្រប់គ្រងទីក្រុងហ្កាហ្សារបស់អ៊ីស្រាអែល ជាសញ្ញានៃការកើនឡើងនូវភាពតានតឹង

2025/08/08 11:00:17 pm        63

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តផែនការ ដើម្បីគ្រប់គ្រងទីក្រុងហ្កាហ្សា។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ (ទី៨ ខែសីហា) នេះ បានរៀបរាប់លម្អិតអំពីផែនការ ៥ចំណុច ដើម្បី «លុបបំបាត់ក្រុមហាម៉ាស» និង «បញ្ចប់សង្រ្គាម»។ ផែនការនេះត្រូវបានអនុម័តដោយការបោះឆ្នោតគាំទ្រភាគច្រើន។ នៅមុននេះ លោក Netanyahu បានប្រាប់ថា អ៊ីស្រាអែលមានបំណងចង់កាន់កាប់តំបន់ហ្កាហ្សាទាំងអស់ ប៉ុន្តែផែនការនេះ លើកឡើងតែអំពីទីក្រុងហ្កាហ្សាប៉ុណ្ណោះ។

អង្គការសហប្រជាជាតិ (UN) បានព្រមានថា ការកាន់កាប់ដោយយោធាទាំងស្រុង នឹងបង្កជាហានិភ័យឲ្យមាន «ផលវិបាកដ៏មហន្តរាយ» សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន និងចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា។ ហើយឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំនៅអ៊ីស្រាអែល បានលើកឡើងថា វានឹងជា «កំហុសដ៏ធំ»។

បណ្ដារដ្ឋមន្ត្រីបានបោះឆ្នោតគាំទ្រ ដើម្បីបញ្ជាក់ឡើងវិញនូវគោលដៅសង្រ្គាមរបស់អ៊ីស្រាអែល ដូចជាសង្គ្រោះចំណាប់ថ្នូរទាំងអស់ពីក្រុមហាម៉ាស រំសាយអាវុធក្រុមឥស្លាមនិយមគាំទ្រដោយអ៊ីរ៉ង់ និងធ្វើឲ្យតំបន់ហ្កាហ្សាស្ទ្រីបគ្មានយោធា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរយៈពេល ១០ម៉ោងនៃគណៈរដ្ឋមន្ត្រីសន្តិសុខ។

រដ្ឋមន្ត្រីទាំងនោះបានគាំទ្រដល់ការបន្តគ្រប់គ្រងសន្តិសុខរបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន និងរដ្ឋបាលក្រោយសង្គ្រាមមួយដែលមិនមែនជាក្រុមហាម៉ាស ឬអាជ្ញាធរប៉ាឡេស្ទីន។

គួរបញ្ជាក់ថា IDF (កងកម្លាំងការពារជាតិរបស់អ៊ីស្រាអែល) បានគ្រប់គ្រងរួចហើយលើតំបន់ហ្កាហ្សាប្រហែល ៧៥ភាគរយ ដោយបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ជម្លៀសខ្លួន ដែលទីក្រុង និងផ្ទះសម្បែងរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm