សារព័ត៌មានប៉ូឡូញ ផ្សាយសំណើរបស់អាមេរិកស្នើទៅលោក Putin អំពីការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន

2025/08/08 11:12:07 pm        67

សារព័ត៌មាន Onet នៅប្រទេសប៉ូឡូញ បានរាយការណ៍ថា ខ្លួនបានដឹងអំពីព័ត៌មានលម្អិតនៃសំណើអាមេរិក «ដ៏ល្អប្រសើរ» ទាក់ទងនឹងអ៊ុយក្រែន ដែលត្រូវបានបង្ហាញដល់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងពេលពិភាក្សានៅទីក្រុងមូស្គូ ជាមួយលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

ទោះបីជាសារព័ត៌មាន Onet មិនបញ្ចេញពីប្រភពរបស់ខ្លួនក៏ដោយ ក៏បណ្ដាញសារព័ត៌មានអនឡាញមួយនេះផ្សាយថា សំណើនេះត្រូវបានសម្របសម្រួលជាមួយបណ្ដារដ្ឋ នៅអឺរ៉ុប។ សារព័ត៌មាននេះ បានបញ្ជាក់ថា «យើងបានដឹងថា ទីក្រុងមូស្គូបានទទួលការផ្តល់ជូនដ៏ល្អប្រសើរមួយពីរដ្ឋបាលរបស់លោក Trump»។

បើយោងតាមការផ្សាយរបស់សារព័ត៌មាន Onet បានបង្ហាញថា សំណើរបស់សហរដ្ឋអាមេរិក រួមមានបទឈប់បាញ់នៅអ៊ុយក្រែន ទោះបីជាមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពពេញលេញក៏ដោយ ការទទួលស្គាល់ជាក់ស្ដែងលើដែនដីកាន់កាប់ដោយរុស្ស៊ី ដោយមានការពន្យារពេលស្ថានភាព សម្រាប់រយៈពេល ៤៩ ឬ ៩៩ឆ្នាំ និងការដកទណ្ឌកម្មភាគច្រើនដែលដាក់លើរុស្ស៊ី ហើយក្នុងរយៈពេលវែង វិលទៅរកកិច្ចសហប្រតិបត្តិការថាមពល ពោលគឺការនាំចូលឧស្ម័ន និងប្រេងរបស់រុស្ស៊ី។

ទន្ទឹមនឹងនេះ សំណើនេះត្រូវបានរាយការណ៍ថា មិនរាប់បញ្ចូលការធានា ចំពោះការពង្រីកកងកម្លាំងរបស់អង្គការណាតូ ដែលតែងតែជាការទាមទារមួយរបស់ទីក្រុងមូស្គូឡើយ។ ហើយលើសពីនោះទៀត រុស្ស៊ីមិនបានទទួលការសន្យាណាមួយ ដែលថា ការគាំទ្រខាងយោធា សម្រាប់អ៊ុយក្រែននឹងត្រូវបញ្ឈប់នោះទេ។ តែយ៉ាងណាក្ដី បើតាមការចុះផ្សាយនេះ បានបង្ហាញថា សំណើចុងក្រោយនេះ ត្រូវបានគេនិយាយថា អាចទទួលយកបាន សម្រាប់ប្រជាជនរុស្ស៊ី។

បន្ទាប់ពីមានជំនួប រវាងលោក Witkoff និងមេដឹកនាំវិមានក្រឹមឡាំង លោក Putin លោក Trump បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងមេដឹកនាំអឺរ៉ុបមួយចំនួនទៀត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        28
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        13
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm