អាជ្ញាធរព្រមានថា ចំហេះព្រៃដ៏ធំ នៅបារាំង នឹងបន្តមានជាច្រើនថ្ងៃទៀត

2025/08/08 11:23:45 pm        50

នៅថ្ងៃសុក្រ (ទី៨ ខែសីហា) នេះ អាជ្ញាធរបានព្រមានថា ចំហេះព្រៃដ៏ធំបំផុតជាលើកដំបូងរបស់ប្រទេសបារាំង ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ នឹងបន្តឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃទៀត បើទោះបីជាអណ្តាតភ្លើងអាចគ្រប់គ្រងបានក៏ដោយ។

គួរបញ្ជាក់ថា អណ្ដាតភ្លើងដ៏សន្ធោរសន្ធៅនៃអគ្គិភ័យ នៅតំបន់ភាគខាងត្បូង Aude បានឆាបឆេះផ្ទៃដីជាង ១៧.០០០ហិកតា ដែលជាតំបន់មានទំហំធំជាងទីក្រុងប៉ារីស ដោយបានបណ្ដាលឲ្យមនុស្សម្នាក់សា្លប់ ១៣នាក់រងរបួស និងផ្ទះសម្បែងរាប់សិបខ្នងរងការបំផ្លិចបំផ្លាញ។

អ្នកពន្លត់អគ្គិភ័យប្រហែល ២.០០០នាក់ នៅតែបំពេញកាតព្វកិច្ច នៅជុំវិញតំបន់មានចំហេះ ដែលត្រូវបានប្រកាសថា ស្ថិតនៅក្រោមការគ្រប់គ្រងកាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា)។ ប៉ុន្តែអភិបាលតំបន់ Aude លោក Christian Pouget បានប្រាប់ថា៖ «ភ្លើងនឹងមិនត្រូវបានប្រកាសថា ត្រូវបានពន្លត់ទាំងស្រុង ជាច្រើនថ្ងៃទៀត។ នៅមានការងារជាច្រើនដែលត្រូវធ្វើ»។

អាជ្ញាធរបានហាមប្រាមមិនឲ្យចូលទៅកាន់ព្រៃរងផលប៉ះពាល់ពីចំហេះនេះ រហូតដល់យ៉ាងហោចណាស់ក៏ថ្ងៃអាទិត្យចុងសប្ដាហ៍នេះដែរ ដោយបញ្ជាក់ថា ផ្លូវក្នុងតំបន់មានគ្រោះថ្នាក់ខ្លាំងពេក ដោយសារតែបណ្ដាញអគ្គិសនី ដូចជាខ្សែដាច់ធ្លាក់ និងបង្គោលដួលរលំ ព្រមទាំងគ្រោះថ្នាក់ផ្សេងៗទៀត។

ជាមួយគ្នានេះ លោក Pouget បានឲ្យដឹងបន្ថែមថា មនុស្សប្រហែល ២.០០០នាក់ ដែលត្រូវបានបង្ខំឲ្យចាកចេញដោយសារអគ្គិភ័យនេះមិនទាន់ត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅផ្ទះសម្បែងវិញទេ។ មនុស្សរាប់រយនាក់ កំពុងនាំគ្នាស្នាក់នៅក្នុងកន្លែងហាត់ប្រាណរបស់សាលា និងសាលតាមភូមិ នៅទូទាំងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        3
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm