ពលករធ្វើការនៅប្រទេសថៃ អរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់លើពួកគាត់ និងជួយអោយមានការងារធ្វើនៅជិតផ្ទះ មិនមានការភិតភ័យ

2025/08/08 11:38:28 pm        154

កំពង់ឆ្នាំង៖ ពលករមានស្រុកកំណើតនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងចំនួន៨គ្រួសារ ដែលបានវិលមកពីប្រទេសថៃវិញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ពួកគាត់សប្បាយចិត្តខ្លាំង ក្រោយពីមកដល់ព្រំដែនកម្ពុជា និងមានក្រុមការងាររបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តស្រុក បានយកចិត្តទុកដាក់ដល់សុវត្ថិភាពដោយមានឡានមកទទួលទៅកាន់ស្រុកកំណើត និងមានបាយទឹកហូបរហូតមក។ ពេលមកដល់ផ្ទះមានឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី បានចុះមកសួរសុខទុក្ខ ក៏ដូចជាផ្តាំផ្ញើអោយខិតខំកសាងជីវភាពគ្រួសារ និងថែសុខភាព។ ក្រោយឃើញការយកចិត្តទុកដាក់របស់ ក្រុមការងារ និងអាជ្ញាធរបែបនេះ ពួកគាត់នឹងឈប់ចំណាកស្រុក ដោយត្រូវខិតខំធ្វើការងារនៅក្នុងស្រុកជិតផ្ទះសម្បែងវិញ ព្រោះប្រាក់ខែនៅស្រុកខ្មែរល្អជាងស្រុកថៃផង។

ពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃ បានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែរ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែមិនបើកប្រាក់ខែអោយឡើយ។ នៅថ្ងៃនេះ ពួកគាត់បានឃើញក្រុមការងាររាជរដ្ឋាភិបាលដែលមានឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញចុះពិនិត្យដោយផ្ទាល់ និងបានយកចិត្តទុកដាក់ដល់ពួកគាត់បែបនេះ ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនក្នុងប្រទេស ក៏ដូចក្នុងតំបន់ទាំងមូល។

 ឯកឧត្តម អ៊ុក ពញ្ញា បានសំណូមពរដល់ពលករទាំងអស់ អោយប្រញាប់ទៅដាក់ពាក្យធ្វើការងារ ព្រោះក្នុងខេត្តកំពង់ឆ្នាំងមានការងារនៅតាមរោងចក្រ សហគ្រាសជាច្រើនកន្លែងរង់ចាំទទួលបងប្អូន។ ត្រូវចេះថែរក្សាសុខភាពក្រុមគ្រួសារអោយបានល្អ អោយកូនទៅរៀនសូត្រ និងខិតខំដាំដុះបន្លែបង្ការ និងបង្ករបង្កើនផលស្រូវ។ ម្យ៉ាងទៀតបើបងប្អូនចង់រកការងារធ្វើ ហើយពាក់ព័ន្ធនឹងសេវាសាធារណៈ បងប្អូនត្រូវមករកអាជ្ញាធរឃុំជួយអោយបានលឿន និងដាក់ការងារធ្វើបានទាន់ពេលផងដែរ៕ កាំង ហុងវាស្នា 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm