អ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានបញ្ជាក់យ៉ាងច្បាស់ថា លោកជឿថា សង្រ្គាមពាណិជ្ជកម្មទាំងអស់ គឺជាការបំផ្លិចបំផ្លាញ ហើយចាំបាច់ត្រូវជៀសវាង។
ជាការឆ្លើយតបទៅនឹងសំណួរអំពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖«នេះគឺជាព័ត៌មានដ៏គួរឲ្យសោកស្តាយ»។

អ្នកនាំពាក្យរូបនេះ បាននិយាយថា លោកអគ្គលេខាធិការ ចង់ធ្វើឲ្យប្រាកដថា រដ្ឋាភិបាលទាំងអស់ ត្រូវដឹងថា នៅពេលមានសង្រ្គាមពាណិជ្ជកម្ម វិធានការ គឺចាំបាច់ត្រូវចាត់ឡើង ដើម្បីការពារវិស័ដែលអន់ថយ និងងាយរងគ្រោះបំផុតក្នុងសង្គម ដែលប្រាកដជានឹងទទួលរងនូវលទ្ធផលនៃតម្លៃទំនិញឡើងថ្លៃ។
ពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើដៃគូពាណិជ្ជកម្មរាប់សិបរបស់ខ្លួន បានចូលជាធរមាន កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឲ្យមានការព្រួយបារម្ភជាសកលថា អត្រាពន្ធថ្មីចាប់ពី ១០ ភាគរយ ដល់ ៤១ ភាគរយ នឹងរំខានដល់ការសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ។
