អ្នកជំនាញនិយាយថា ជញ្ជាំងល្បាប់ភក់ស្លាប់មនុស្សដែលបានវាយប្រហារទីក្រុងតំបន់ភ្នំហិម៉ាឡៃរបស់ប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ អាចបណ្តាលមកពីការរលាយយ៉ាងឆាប់រហ័សនៃផ្ទាំងទឹកកកដែលត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរខ្លាំងដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ ។

មនុស្សជាង ១០០នាក់ កំពុងបាត់ខ្លួន ក្រោយទឹកជំនន់លាយល្បាក់ភក់ដ៏គំហុសហូរចុះតាមជ្រលងភ្នំវាយប្រហារទីក្រុង Dharali ស្ថិតក្នុងរដ្ឋ Uttarakhand កាលពីថ្ងៃអង្គារ ។
ក្រុមមន្រ្តីរដ្ឋាភិបាល និយាយភ្លាមៗក្រោយគ្រោះមហន្តរាយធម្មជាតិនេះថា ទឹកជំនន់ដ៏គំហុកនេះ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញដែលបានវាយតម្លៃផលប៉ះពាល់ លើកឡើងថា វាគ្រាន់តែជាការលើកឡើងដោះទាល់ប៉ុណ្ណោះ ដោយពួកគេបន្តថា ភ្លៀងធ្លាក់ជាច្រើនថ្ងៃបានធ្វើឲ្យដីទន់ ។
លោក PK Joshi គឺជាអ្នកជំនាញលើគ្រោះថ្នាក់តំបន់ភ្នំហិម៉ាឡៃនៅសាកលវិទ្យាល័យ Jawaharlal Nehru ស្ថិតក្នុងទីក្រុងញូវដែល្លី និយាយថា ទឹកជំនន់នេះអាចបណ្តាលមកពីការបាក់កម្ទេកកម្ទីគេស្គាល់ថា ជាបំណែកផ្ទាំងទឹកកកដែលបានបំផ្លាញបឹងទឹកបានមកពីការរលាយផ្ទាំងទឹកកក ៕
