មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈចំហេះព្រៃរាលដាល នៅភាគខាងជើងនៃទីក្រុង Los Angeles

2025/08/09 01:26:37 am        191

អាជ្ញាធរ នាថ្ងៃសុក្រ (ទី៨ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ចំហេះព្រៃ នៅតំបន់ភ្នំភាគខាងជើងនៃទីក្រុង Los Angeles (LA) បានបង្កឲ្យមានការជម្លៀសអ្នកស្រុកចេញពីតំបន់ចំនួន ២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីអណ្ដាតភ្លើងបានឆាបឆេះរាលដាលផ្ទៃដីជិត ២.០០០ហិកតា។

អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យតំបន់ Ventura លោក Andrew Dowd បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា យ៉ាងហោចណាស់តំបន់ចំនួន ១០ ទាំងនៅក្នុងទីក្រុង Los Angeles និង Ventura ស្ថិតក្រោមការបញ្ជាជម្លៀស ដោយមានអ្នកស្រុក ២.៧០០នាក់ ត្រូវបានផ្លាស់ទីលំនៅ គិតត្រឹមម៉ោង ១១យប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក)។ យោងតាមលោក Dowd បានឲ្យដឹងទៀតថា យ៉ាងហោចណាស់បុគ្គលិក ៤០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីពន្លត់អគ្គិភ័យ។

ចំហេះនេះ បានចាប់ផ្ដើមមានឡើង ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រយុទ្ធនឹងការឆាបឆេះព្រៃដាច់ដោយឡែកផ្សេងទៀត ដែលមកទល់ពេលនេះ គឺជាអគ្គិភ័យដ៏ធំបំផុតរបស់រដ្ឋ California នៅឆ្នាំនេះ ដោយបានរាលដាលរយៈពេល ៨ថ្ងៃជាប់គ្នា និងបានលេបត្របាក់ផ្ទៃដីជាង ៤.០០០ហិកតា នៅក្នុងព្រៃជាតិ Los Padres ដែលបង្កហានិភ័យដល់ផ្ទះសម្បែងរាប់រយខ្នង។

ជាមួយគ្នានេះ លោក Dowd បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អណ្ដាតភ្លើងចុងក្រោយនេះ បានឆាបឆេះផ្ទៃដីអស់ចំនួន ១.៩៦៥ហិចតា ហើយការគ្រប់គ្រងស្ថានភាពចំហេះ គឺសូន្យភាគរយនៅឡើយ។ ចំណែកអ្នកគ្រប់គ្រងតំបន់របស់ LA លោកស្រី Kathryn Barger ដែលតំណាងឲ្យតំបន់នោះ បានជំរុញឲ្យអ្នកស្រុកគោរពតាមគោលការណ៍ណែនាំអំពីការជម្លៀស៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        26
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm