ហ្វីលីពីន​៖​ ដំណើរការ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​ចាំបាច់​ត្រូវ​បញ្ចូល​លោកស្រី Aung San Suu Kyi

2022/01/17 05:36:19 pm        873

​ហ្វីលីពីន៖ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មេដឹកនាំ​សហភាព​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​គឺ​លោកស្រី Aung San Suu Kyi គឺជា​បុគ្គល​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ នៅ​ក្នុង​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​របប​សឹក​មួយ​នេះ និង​ចាំបាច់​ត្រូវ​បញ្ចូល​លោកស្រី​នៅ​ក្នុង​ការចរចា​ស្វែងរក​សន្តិភាព​នានា បោះបង់ចោល​ការ​កាត់​ទោស​លោកស្រី​។

​នៅ​ក្នុង​ការស្តីបន្ទោស​យ៉ាងខ្លាំង​ទៅលើ​របប​យោធា​មី​យ៉ាន់​ម៉ា​ ដែល​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី Suu Kyi កាលពី​ឆ្នាំមុន លោក Teodoro Locsin បាន​ថ្កោលទោស​ការ​កាត់ទោស​កាល​ពី​សប្តាហ៍​មុន​លើ​ម្ចាស់​ជ័យលាភី​ណូបែល​សន្តិភាព ហើយ​បាន​ចោទប្រកាន់​យោធា​ថា ​បាន​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​កំទេច​គូប្រជែង​របស់ខ្លួន​។​ ​លោក Locsin បាន​និយាយថា លោក​នឹង "​ទទួលយក​" សុន្ទរកថា​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ន័​រវេ​សលោកស្រី Anniken Huitfeldt ក្នុងការ​ទាមទារ​ឱ្យ​របប​យោធា​ដោះលែង​អ្នកទោសនយោបាយ បញ្ឈប់​អំពើហិង្សា និង​ការគោរព​សិទ្ធិមនុស្ស​។

​លោក Locsin បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការឈឺចាប់​របស់​ប្រជាជន​ស៊ីវិល​" ។ យើង​ក៏​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​យោធា​ចូលរួម​ក្នុង​កិច្ចសន្ទនា​រួម និង​បន្តដំណើរ​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​កាលពី​ថ្ងៃទី​១០​មករាកន្លងទៅ​ថ្មីៗ​នេះ តុលាការ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​បាន​កាត់ទោស​លោកស្រី Aung San Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​ ៤​ឆ្នាំ​បន្ថែមទៀត បន្ទាប់ពី​រកឃើញថា លោកស្រី​បាន​នាំចូល​វិទ្យុ​ទាក់​ទាង​ដោយ​ខុសច្បាប់ និង​បំពាន​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការចម្លង​វីរុស​កូ​រ៉ូ​ណា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm