រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Mohamad Hasan បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថា ម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូក្នុងតំបន់ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅខែក្រោយ បន្ទាប់ពីរបបសឹកលុបចោលរដ្ឋក្នុងគ្រាអាសន្នរបស់ខ្លួន ។
លោក Mohamad និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចនេះ ទំនងជាធ្វើឡើងនៅថ្ងៃទី ១៩ ខែកញ្ញា រួមទាំងរដ្ឋមន្រ្តីការបរទេសមកពីប្រទេសឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន ។

លោកនិយាយចង់សំដៅលើកិច្ចប្រជុំកំពូលអាស៊ាននាដំណាច់ឆ្នាំនេះថា លោកចង់ទទួលបានរូបភាពច្បាស់លាស់ ដើម្បីនាំចំណាប់អារម្មណ៍នៃថ្នាក់ដឹកនាំអាស៊ាននៅខែតុលាខាងមុខ ។
បច្ចុប្បន្ន ម៉ាឡេស៊ីគឺជាប្រធានប្លុកមួយនេះដែលបានព្យាយាមបង្កើនសម្ពាធលើរដ្ឋសមាជិករបបសឹកមីយ៉ាន់ម៉ា រួមទាំងការរារាំងក្រុមមេដឹកនាំរបស់ពួកគេពីការចូលរួមកិច្ចប្រជុំកំពូល ពាក់ព័ន្ធនឹងការបង្ហូរឈាមកំពុងកើតឡើង ។
ប៉ុន្តែមកទល់នឹងពេលនេះ អាស៊ានពុំទទួលបានផ្លែផ្កានោះទេនៅក្នុងកិច្ចខិតខំផ្នែកការទូតរបស់ពួកគេ ដើម្បីបញ្ចប់ជម្លោះមីយ៉ាន់ម៉ា ដែលបង្កឡើងដោយសារការទម្លាក់អំណាចរបស់មេដឹកនាំឈ្នះឆ្នោតលោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ជាហេតុធ្វើឲ្យកើតមានសង្រ្គាមស៊ីវិលច្រើនភាគី ៕
