ទូរទស្សន៍រដ្ឋចិន CCTV បាមរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping មាននូវជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃសុក្រនេះ ។
ទូរទស្សន៍ CCTV រាយការណ៍ថា លោក Putin និយាយប្រាប់លោក Xiពីស្ថានភាពនៃការប្រាស្រ័យទាក់ទងគ្នា និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក៏ដូចជាស្ថានភាពនៅប្រទេសអ៊ុយក្រែន ។
សារព័ត៌មានរដ្ឋចិនរាយការណ៍ទៀតថា អំឡុងជំនួបតាមទូរស័ព្ទនោះដែរ លោក Xiនិយាយប្រាប់លោក Putinថា ចិនពេញចិត្តមើលឃើញទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងរបស់ពួកគេ ។
លោក Putin និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គ្រោងនឹងមានជំនួបជាមួយគ្នា ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន
ភាគីទាំង ២បានបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូល ហើយនិងបានលើកឡើងថា ជំនួបនេះ អាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ បើទោះបីជាគ្មានកាលបរិឆ្ឆេតច្បាស់លាស់ ឬទីតាំង ត្រូវបានកំណត់ក៏ដោយ ។
សូមបញ្ជាក់ថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង បានពង្រឹងទំនាក់ទំនងរបស់ពួកគេ ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែន កាលពីខែកុម្ភះ ឆ្នាំ ២០២២ ៕