ប្រមុខ​កីឡា​កា​រ៉ា​តេ​ផ្ដល់​អនុសាសន៍ ៦​ចំណុច​ដើម្បី​សម្រួច​គោលដៅ​ត្រៀម​ស៊ី​ហ្គេម​

2022/01/17 05:46:27 pm        101

​កា​រ៉ា​តេ៖ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជាបានផ្ដល់​នូវ​អនុសាសន៍ ៦​ចំណុចដើម្បី​ពង្រឹង​សក្ដានុពល​របស់​កីឡា​កា​រ៉ា​តេ​កម្ពុជា​បន្ថែមទៀត ក្នុងការ​ប្រកួត​លើ​ឆាក​អន្ដរជាតិ ពិសេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២​លើក​ចំពោះមុខគឺ​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ការផ្ដល់​អនុសាសន៍​នេះបានធ្វើ​ឡើង​ ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កា​រ៉ា​តេកាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២២ ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​រៀបចំ​ការប្រកួត ពិសេស​កីឡាករ​-​កីឡាការិនីដែល​ខិតខំ​ប្រឹងប្រែង​សមត្ថភាព និង​ច្ចេកទេស​រៀងៗ​ខ្លួន​រហូត​ទទួលបាន​លទ្ធផល​ដ៏​ត្រចះត្រចង់​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ។​ ​ចំពោះ​អនុសាសន៍​ទាំង ៦​ចំណុចដែល​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដោយ​ផ្ដោត​សំខាន់​ឆ្ពោះទៅរក​ភាពជោគជ័យក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម រួមមាន​៖ ១-​បន្ដ​ពង្រឹង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​ផ្ទៃក្នុង​គ្រួសារ​កា​រ៉ា​តេឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ ពិសេស​បង្កើត​សុ​ខុ​ដុម​នីយកម្ម​គ្រប់​សមាជិក និង​អ្នក​ស្រលាញ់​កីឡា​កា​រ៉ា​តេ​ទាំងអស់ដោយ​គ្មាន​ការរើសអើង។​ ២-​បន្ដ​គោរព​ដល់​ឧ​ត្ត​មកា​រ៉ា​តេ​ចា​រ្យ ក៏ដូចជា​គ្រូបង្វឹក​កា​រ៉ា​តេ​រៀមច្បង​ទាំងអស់ ដើម្បី​បង្ហាញ​ពី​គុណធម៌​កីឡា​កា​រ៉ា​តេ​កម្ពុជា​ដល់​សង្គមជាតិ។​ ៣-​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់ ក្នុងការ​បង្កើត​គុណ​ផល​កីឡា​កា​រ៉ា​តេ​ឲ្យ​ដល់​កម្រិត​ខ្ពស់ ឈានទៅរក​ជ័យលាភី​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដោយ​ភាពជឿជាក់។​

៤-​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ SEAKF-Championship លើក​ទី​៩ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២២២ ឲ្យ​បាន​រលូន​ល្អប្រកបដោយ​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​ភាពជោគជ័យ។​ ៥-​ពេល​វេលា​ស៊ី​ហ្គេមឆ្នាំ​២០២៣ កាន់តែ​ខិតជិត​មកដល់ ដូច្នេះ​ឆ្នាំ​២០២២ នេះ​គឺជា​ឆ្នាំ​ដ៏​សំខាន់ដែល​យើង​ត្រូវធ្វើ​ឲ្យ​ប្រាកដប្រជា​គ្រប់​មុខងារ​ទទួលខុស​ត្រូវ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​យុទ្ធសាស្ដ្រ​យក​ប្រៀប​ឈ្នះ និង​ជ័យលាភី​ជូន​សហព័ន្ធ និង​ជូន​ជាតិ​មាតុភូមិ​របស់​យើង។​ ៦-​សូម​ថែទាំ​អគារ​ទីស្នាក់ការ​របស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា ដែល​ត្រូវបាន​សាងសង់​រួចរាល់​នេះ​ឲ្យ​ភាពរឹងមាំ សោ​ភណ្ឌ​ភាព និង​អនាម័យ​ល្អដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំនេះមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២២៧​នាក់មកពី ២៤​សមាគម​/​ក្លិបដែល​ប្រកួត​លើ ៣៧​វិញ្ញាសារយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមករា។ ជា​លទ្ធផល​បច្ចេកទេសនៃ​ការប្រកួត ក្លិប​ក្រសួងការពារជាតិដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ២១​គ្រឿង (​មាស ១១, ប្រាក់ ៦ និង​សំរឹទ្ធ ៤), ក្រសួងមហាផ្ទៃឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ១៦​គ្រឿង (​មាស ៨, ប្រាក់ ២ និង​សំរឹទ្ធ ៦) និង​ក្លិប​កា​រ៉ា​តេ​ហនុមានឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ១៩​គ្រឿង (​មាស ៤, ប្រាក់ ៧ និង​សំរឹទ្ធ ៨)៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm