មន្រ្តីជាន់ខ្ពស់ធនាគារជាតិដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខវិរកងទ័ពពលីក្នុងបុព្វហេតុជាតិ នៅខេត្តកំពង់ធំ

2025/08/09 04:03:07 am        386

កំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំក្រុមការងារ និងសមាគមន៍ធនាគារ និងមីក្រូ ចូលរួមគោរពវិញ្ញាណក្ខវិរកងទ័ពពលី ក្នុងបុព្វហេតុ ជាតិ ការពារមាតុភូមិ អធិបតេយ្យ និងបូរណភាពទឹកដី ចំនួន ៥ គ្រួសារ ស្ថិតក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ។

​លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុម ការងារធនាគារជាតិនៃកម្ពុជា និងសមាគមន៍ធនាគារ និងមីក្រូ ចូលរួមគោរពវិញ្ញាណក្ខន្ធវិរកងទ័ពពលីក្នុងបុព្វហេតុ ការពារមាតុភូមិ, ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានពាំនាំនូវការរំលែកមរណៈទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះភរិយា និងក្រុមគ្រួសារនៃសពវិរកងទ័ព ដោយ ការដឹងគុណ ចំពោះវិរៈភាពដ៏អង់អាចក្លាហាន នឹងចងចាំជានិច្ច ក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូប ព្រមទាំងបានប្រគល់ថវិកាដល់ក្រុម គ្រួសារវិរកងទ័ពផងដែរ។

លោកជំទាវអគ្គទេសាភិបាល ក៏បានអំពាវនាវដល់ស្ថាប័នមីក្រូហិញវត្ថុនៅកម្ពុជាទាំងអស់ យកចិត្តដាក់ចូលររួមគ្នាដោះស្រាយ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់ភរិយានៃសព ដោយលុបចោលបំណុលជំពាក់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ នីមួយៗ ជាពិសេសជួយសម្របសម្រួលដល់ការសិក្សារបស់កូនៗយុទ្ធជនពលី និងផ្ដល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានសិក្សា បច្ចេកទេសធនាគារ ជូនដល់ពួកគាត់ ក្រោយពីការប្រឡងជាប់បាក់ឌុបផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ក៏បានផ្ដាំផ្ញើរដល់ក្រុមគ្រួសារវិរកងទ័ពពលី ត្រូវមានស្មារតីរឹងម៉ឹង និងត្រូវខិតខំថែរក្សាកូនៗឲ្យ បានល្អ និងបង្កលក្ខណៈងាយស្រួលដើម្បីឲ្យពួកគាត់បានរៀនសូត្រ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាង ខ្លាំងលើការងារអបរំ ជាពិសេសលើការបណ្តុះបណ្តាលជំនាញជូនដល់យុវជនកម្ពុជា ក្នុងគោលដៅជំរុញឱ្យពួកគាត់ទទួលការងារធ្វើ ដើម្បីចូលរួមដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm