ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំខួបផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តកំពង់ចាម

2025/08/09 04:53:34 am        141

ភ្នំពេញ : ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្លូវតាមជនបទ គឺជារឿងចាំបាច់ក្នុងការ បន្តជំរុញធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារនីមួយៗ ឱ្យមានជីវភាពកាន់តែធូរធារ។ 

លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ២ គម្រោង ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុង បន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការស្តារ, ថែទាំ, ការស្ថាបនា, និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូននៅជនបទ ដែលនេះជាជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់ គ្រួសារនីមួយៗ ឱ្យមានជីវភាពរស់នៅសមរម្យ។

លោកជំទាវ លើកឡើងបន្ថែមថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទនេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តី តែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះផ្លូវគឺជា ដង្ហើមនៃសេដ្ឋកិច្ចដ៏សំខាន់ផងដែរដូចជា ការដឹកជញ្ជូនកសិផលពីមូលដ្ឋានទៅកាន់ទីផ្សារ និងការដឹកទំនិញពីផ្សារមកផ្គត់ផ្គង់នៅតាម មូលដ្ឋាន និងការបង្កើតអាជីវកម្មផ្សេងៗជាដើម។

លោកជំទាវ ឯក គន្ធវារី ក៏បានកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែង និងថែទាំរហូត ដល់ផុតសុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅលើការងារលើក កម្ពស់ផ្លូវ សម្រាប់ប្រើប្រាស់យូរអង្វែងដល់សាធារណជនធ្វើដំណើរទូទៅ។

សូមបញ្ជាក់ថា គម្រោងទី១, ការងារថែទាំខួបផ្លូវចំនួន ៣ ខ្សែ ដោយក្រាលល្បាយក្រួស ប្រវែងសរុបជាង ១៨ គីឡូម៉ែត្រ, ទទឹង ៤,៥ ម៉ែត្រ ៥ម៉ែត្រ និង៦ម៉ែតភ្នំពេញ និងសាងសង់លូមូលចំនួន៥កន្លែង ស្ថិតក្នុងឃុំខ្នុរដំបង ឃុំផ្តៅជុំ ឃុំសូទិព្វ និងឃុំដងក្តារ ស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំណែកគម្រោងទី២, ការងារថែទាំខួបផ្លូវដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ចំនួន ១ ខ្សែ (ថ្នល់បំបែក-បុសថ្លាន់) ប្រវែងជាង ១១ គីឡូម៉ែត្រ, ទទឹង ៦ ម៉ែត្រ, គូសគំនូសចរាចរណ៍ទំហំជាង ២ ពាន់ម៉ែត្រការ៉េ ស្ថិតនៅ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលគម្រោងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        85
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm