លោកTrump និងលោក Putin នឹងជួបពិភាក្សាកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន នៅរដ្ឋ Alaska

2025/08/09 03:34:03 pm        76

លោក Trump បាននិយាយកាលពីថ្ងៃសុក្រ ទី៨ សីហា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី ១៥ ខែសីហា នៅរដ្ឋ Alaska ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក Trump បានធ្វើសេចក្តីប្រកាសដែលរំពឹងទុកខ្ពស់នៅលើបណ្តាញផ្សព្វផ្សាយសង្គមបន្ទាប់ពីលោកបាននិយាយថា ភាគីនានាក៏រួមមានទាំងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលនឹងឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងការដោះស្រាយជម្លោះរយៈពេល៣ឆ្នាំកន្លះ នៅពេលនោះអាចតម្រូវឱ្យអ៊ុយក្រែនប្រគល់ទឹកដីដ៏សំខាន់មួយចំនួន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រ លោក Trump បាននិយាយថាកិច្ចព្រមព្រៀងមួយនឹងពាក់ព័ន្ធទៅនឹងការដោះដូរទឹកដីមួយចំនួន។ លោក Trump បាននិយាយថា «វានឹងមានការដោះដូរទឹកដីខ្លះដើម្បីភាពប្រសើរឡើងសម្រាប់ភាគីទាំងពីរ»។ ជំនួយការរបស់លោក Putin លោកYuri Ushakov បាននិយាយថា មេដឹកនាំទាំងពីរនឹង «ផ្តោតសំខាន់លើការពិភាក្សាអំពីជម្រើសសម្រាប់ការទទួលបាននូវដំណោះស្រាយសន្តិភាពរយៈពេលវែងចំពោះវិបត្តិនៅអ៊ុយក្រែន»។ 

នៅក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រជាជាតិកាលពីថ្ងៃសុក្រ លោក Zelenskyy បាននិយាយថា វាអាចទទួលបានបទឈប់បាញ់ ដរាបណាសម្ពាធគ្រប់គ្រាន់ត្រូវបានអនុវត្តចំពោះរុស្ស៊ី។ លោកនិយាយថា លោកមានការសន្ទនាជាច្រើនជាមួយមេដឹកនាំប្រទេសផ្សេងៗ ហើយក្រុមការងាររបស់លោកបានទាក់ទងជាប់ជានិច្ចជាមួយសហរដ្ឋអាមេរិក។

លោកPutin ទាមទារតំបន់របស់អ៊ុយក្រែនចំនួនបួនមាន Luhansk, Donetsk, Zaporizhzhia និង Kherson ព្រមទាំងឧបទ្វីបគ្រីម៉េនៅសមុទ្រខ្មៅ ដែលលោកបានដាក់បញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤។ ប៉ុន្តែកងកម្លាំងរបស់លោកមិនទាន់បានគ្រប់គ្រងទាំងស្រុងនូវដែនដីទាំងអស់នៅក្នុងតំបន់ទាំងបួននេះនៅឡើយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm