យោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសង្ស័យថាបានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ី ២នាក់ នៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។
ជនរងគ្រោះជាជនជាតិម៉ាឡេស៊ីពីរនាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ Ong Yik Leong អាយុ ២៦ឆ្នាំ និងឈ្មោះ Gan Xiao Zhen អាយុ ២៧ឆ្នាំ ត្រូវបានរាយការណ៍ថាកំពុងអង្គុយនៅលើជណ្តើរនៃផ្សារទំនើប Big C ទល់មុខផ្សារទំនើប Central World លើផ្លូវ Ratchadamri នៅពេលបុរសម្នាក់ត្រូវចោទថាបានចាក់សាំងដុតពួកគេពីខាងក្រោយ។
ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama បានរាយការណ៍ថា មន្រ្តីម្នាក់ទទួលបន្ទុកកិច្ចការបណ្តោះអាសន្ននៃស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសថៃ បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរទាំងពីរនាក់នោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែអាការៈនឹងនរមិនធ្ងន់ឡើងនោះទេ៕