លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2025/08/09 08:20:01 pm        571

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សា អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ពិធីនេះធ្វើឡើង នាសាលពិព័រណ៍ កោះពេជ្រ ដោយមានថ្នាក់ដឹកនាំនៃ សមាគម «អ.ម.ត» និងនិស្សិតចូលរួមសរុបចំនួន ៧៥០នាក់ ។

ក្នុងឱកាសដ៏សោមនស្សរីករាយយ៉ាងក្រៃលែងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស- និស្សិត ក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ជាប្រធាន សមាគម(អ.ម.ត) បាននាំនូវការផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ជូនចំពោះថ្នាក់ដឹកនាំនៃ សមាគម (អ.ម.ត) និងនិស្សិតដែលទើបបញ្ចប់ ការសិក្សា និងនិស្សិតដែលត្រៀមនិងចេញទៅចេញសិក្សានៅប្រទេសចិនចំនួន១០១នាក់ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអបអរសាទរចំពោះ និស្សិតជ័យលាភីឆ្នាំសិក្សា 2025-2026 រួមនិងនិស្សិតបាននិងកំពុងបញ្ចប់ការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលហៅកាត់ថា អ.ម.ត។

ទន្ទឹមនិងនេះលោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរឹតចំណងមិត្តភាពដ៏ល្អ និងបានផ្តល់នូវអាហារូបកណ៍ ជូនដល់និស្សិតកម្ពុជាជារៀង រាល់ឆ្នាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ប្រពៃ និងមានសារៈសំខាន់បំផុត រវាងសាធារណរដ្ឋ​ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបន្តថា មិត្តភាពជាប្រពៃណីនេះ ត្រូវបានពូនជ្រុំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ តាំងពីព្រះករុណា ព្រះរាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជំនាន់មុន ដែលទាំងនេះគឺបានបញ្ជាក់ថា កម្ពុជានឹងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ក្នុងនាម​សម្ដេចតេជោ សម្ដេចធិបតី និងលោក ជំទាវបណ្ឌិតផ្ទាល់ សុំចូលរួមអបអរសាទរចំពោះ​និស្សិតជ័យលាភី ទៅបន្តការសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ដោយ ទំនុកចិត្តខ្ពស់។

លោកជំទាវបណ្ឌិត សូមជូនពរឱ្យនិស្សិតដែលបានទៅសិក្សានៅប្រទេសចិនទាំអស់ ទទួលបាន​ជោគជ័យ កសាងនូវមូលដ្ឋាន សមត្ថភាពដ៏រឹងមាំមួយ ដើម្បីឈានទៅពង្រឹង​ខ្លួនឯងក្នុងការសិក្សា។ ដើម្បីត្រឡប់មកវិញចូលរួមអភិវឌ្ឍប្រជាតិ យើងឱ្យការតែរីកចម្រើន។ លោកជំទាវបណ្ឌិតមានមោទនភាពនិងសមិទ្ធផលថ្មីៗរបស់គណៈកម្មាធិការ និងក្រុមការងារអាហារូបករណ៍ អ.ម.ត ក៏ដូចជាមាតាបិតាអាណាព្យាបាល និងសង្គមជាតិទាំងមូលផងដែរ ដែលបានបង្កឱ្យនិស្សិតទាំងអស់នេះ មានឱកាសបានបន្តការសិក្សានៅក្រៅប្រទេស។

ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា សូមសំដែងនូវការអបអរសាទរ ចំពោះនិស្សិត ដែលបានបញ្ចប់ការសិក្សានៅប្រទេសចិន និង និស្សិតជ័យលាភី ឆ្នាំសិក្សា ២០២៥-២០២៦ ដែលត្រៀមទៅសិក្សានាពេលខាងមុខនេះ ក្រោមការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមឱ្យដឹងថា ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគម អ.ម.ត តាំងពីឆ្នាំ 2011 មកដល់បច្ចុប្បន្ន ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា​ចំនួន៣ជំនាន់​មកហើយ។

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស- និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរគុណ ឯកឧត្តមអគ្គរាជទូត សាធារណរដ្ឋប្រជាមានិតចិន សមាគមពាណិជ្ជកម្មករចិន ក្រុមហ៊ុន វិទ្យាស្ថាន និងសាលាបណ្ដុះបណ្ដាលភាសាចិន ព្រមទាំងផ្ដល់ការគាំទ្រជាតិខ្លាំង នៅក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសនៅក្នុងក្របខណ្ឌអាហារូបករណ៍ ដែលផ្ដល់ជូនគណៈកម្មការ អ.ម.ត ធ្វើឱ្យនិស្សិតបានទៅសិក្សាបន្ត នៅសាធារណរដ្ឋប្រជាមានិតចិន ដែលភាគីពាក់ព័ន្ធទាំងអស់បានផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែង ចំពោះកិច្ចការសហប្រតិបត្តិការល្អ ទៅដល់គណៈកម្មាធិការហារូបករណ៍ ពិសេសបានចំណាយធនធានផ្ទាល់ខ្លួនជាច្រើន ដើម្បីរួមចំណែកទំនុកបម្រុងនិស្សិតកម្ពុជា ក្នុងការជំរុញអនុវត្តភារកិច្ច ដោយទទួលបានផ្លែផ្កាយ៉ាងល្អ គួរជាទីមោទនៈ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm