ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី ៨០ នៃការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងណាហ្កាសាគី ( Nagasaki) នៅថ្ងៃសៅរ៍ (ទី៩ ខែសីហា) ខណៈដែលនាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ លោក Shigeru Ishiba បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។
ក្នុងនាមជាប្រទេសតែមួយគត់ដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងសង្គ្រាម នេះគឺជាកាតព្វកិច្ចរបស់ប្រទេសជប៉ុន ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍មិនមែននុយក្លេអ៊ែរទាំងបី និងដើម្បីឈានមុខគេ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចបាននូវពិភពលោក ដែលគ្មានសង្គ្រាមនុយក្លេអ៊ែរ ឬអាវុធនុយក្លេអ៊ែរ។

លោក Ishiba បានប្រាប់ភ្ញៀវក្នុងអំឡុងពេលពិធីរំលឹកវិញ្ញាណក្ខន្ធនៅឧទ្យានរំលឹកអនុស្សាវរីយ៍សន្តិភាព Nagasaki ថា៖«កិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងបន្តមួយជំហានម្តងៗ។
ផ្នែកធំៗនៃទីក្រុងណាហ្កាសាគី ត្រូវបានកម្រិតនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ១៩៤៥ នៅពេលដែលសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកភ្លុយតូនីញ៉ូម-២៣៩ ទម្ងន់ ១០.000ផោន ដែលមានឈ្មោះថា «Fat Man»ទៅលើទីក្រុងនេះភ្លាមៗ បានសម្លាប់មនុស្សប្រហែល ២៧.000នាក់នៃចំនួនប្រជាជន២០០.000នាក់តាមប៉ាន់ប្រមាណ។
អ្នកតំណាងមកពីប្រទេស និងដែនដីចំនួន ៩៥ រួមទាំងមហាអំណាចនុយក្លេអ៊ែរ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលមិនបានបញ្ជាក់ ឬបដិសេធថា មិនមានអាវុធនុយក្លេអ៊ែរ បានចូលរួមពិធីប្រចាំឆ្នាំសម្រាប់ឆ្នាំដ៏សំខាន់នេះ។
រុស្ស៊ីដែលមានឃ្លាំងស្តុកនុយក្លេអ៊ែរធំជាងគេរបស់ពិភពលោក ក៏បានចូលរួមដែរ។
