រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង

2025/08/09 03:58:56 pm        874

បាត់ដំបង៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយតម្លៃស្រូវស្រង៉ែ នៅសាលាខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត មន្រ្តីរដ្ឋបាលខេត្ត មន្ទីរកសិកម្មខេត្ត មន្រ្តីកសិកម្មឃុំ និងបណ្តារោងម៉ាស៊ីនពាក់ព័ន្ធ។

កិច្ចប្រជុំបានឯកភាពគ្នាទាំងស្រុង ដោយបណ្តារោងម៉ាស៊ីនទាំង១១ សហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត ចូលរួមអនុវត្តការងារដោះស្រាយថ្លៃស្រូវរួមគ្នា កសាងទំនុកចិត្ត និងជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលបានតម្លៃសមរម្យ ទទួលយកបានទាំងប្រជាកសិករនិងរោងម៉ាស៊ីន ដើម្បីជំរុញទីផ្សារស្រូវស្រង៉ែឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈបណ្ដាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់ក្រសួងកសិកម្មបានអំពាវនាវឱ្យប្រជាកសិករទាំងអស់ពិចារណាចូលរួមការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីអាចចុះកិច្ចសន្យាដាំដុះពូជយុទ្ធសាស្ត្រដោយមានការធានាតម្លៃទុកជាមុន និងបញ្ចៀសបញ្ហាតម្លៃទីផ្សារ។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាប្រចាំឆ្នាំ២០២៥ សម្រេចបានសរុបចំនួន៤៦៧ ៦៨៣ ហិកតា ស្មើនឹង១០៣,៩២% លើផែនការ ៤៥០ ០០០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៤៦៧ ៦៨៣ហិកតា បរិមាណផលចំនួន ១ ៧៥២ ០៩១តោន៕

អត្ថបទដែលទាក់ទង

TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯង​ក្រោយ​វិដេអូ​ក្រុម​ក្បត់​ជាតិ​សរសើរ​ទាហាន​ឈ្លាន​ពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
2025/08/11 10:57:37 am        1
ឯកឧត្តម គន់ គីម ស្នើដល់ពលរដ្ឋរស់នៅជាប់ទីតាំងគ្រាប់ផ្លោងតាមព្រំដែនបន្តស្នាក់នៅជំរុំ
2025/08/11 10:28:36 am        1
PRESS RELEASE of the Spokesperson of the Ministry of National Defense of the Kingdom of Cambodia
2025/08/11 10:00:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ៨នាក់ស្លាប់ ក្នុងការបាញ់ប្រហារនៅក្លឹបរាត្រីក្នុងប្រទេសអេក្វាឌ័រ ខណៈអំពើហិង្សាកើនឡើង

2025/08/11 11:26:12 am
​ក្រុមគ្រួសារចំណាប់ខ្មាំងអំពាវនាវឱ្យធ្វើកូដកម្មទូទាំងប្រទេស ខណៈអ៊ីស្រាអែលត្រៀមពង្រីកសង្រ្គាមនៅហ្កាហ្សា
2025/08/11 11:21:43 am
​[BREAKING NEWS] អូស្ត្រាលី ប្រកាសថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅខែកញ្ញា ខាងមុខនេះ
2025/08/11 11:03:00 am
​អ៊ុយក្រែនអះអាងថា ភូមិមួយនៅតំបន់ Sumy ត្រូវបានដណ្ដើមយកមកវិញពីក្នុងដៃទាហានរុស្ស៊ី
2025/08/11 10:58:22 am
​TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯង​ក្រោយ​វិដេអូ​ក្រុម​ក្បត់​ជាតិ​សរសើរ​ទាហាន​ឈ្លាន​ពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
2025/08/11 10:57:37 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/09 11:26:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/09 03:46:41 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am