សហភាព​អឺរ៉ុប​អនុម័ត​វ៉ាក់សាំង​បង្ការ​ ​COVID-19 ដែល​ចាក់​តែ​មួយ​ដូ​ស​របស់​ក្រុមហ៊ុន Johnson & Johnson

2021/04/27 09:59:58 am        1.6 K

​អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​អនុម័ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​ចាក់​ត្រឹម​តែមួយ​ដូ​ស​របស់​ក្រុមហ៊ុន​អាមេរិក Johnson & Johnson កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​ចាក់​ដូ​ស​ដំបូង ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ក្នុង​រយៈពេល​មួយ​ខែ ខណៈ​ដែល​ប្លុក​នេះ​ព្យាយាម​ព​ន្លឿ​ន​យុទ្ធនា​ការដែល​កំពុង​យឺតយ៉ាវ និង​បង្កើន​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​។

​ទីភ្នាក់ងារ​ឱសថ​របស់​សហភាព​អឺរ៉ុប (EMA) បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 គឺជា​លើក​ទី៤ ដែល​ត្រូវ​បាន​អនុម័ត ​សម្រាប់​ការ​ប្រើប្រាស់​នៅ​សហភាព​អឺរ៉ុប បន្ទាប់ពី​វ៉ាក់សាំង​របស់ក្រុមហ៊ុន AstraZeneca សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford, របស់​ចក្រភពអង់គ្លេស​ក្រុមហ៊ុន Pfizer-BioNTech និង​ក្រុមហ៊ុន Moderna ​របស់​សហរដ្ឋ​អា​មេរិក ហើយ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់ ​សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ​។ វា​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 លើក​ដំបូង​ដែល​ចាក់​ត្រឹមតែ​មួយដង ​ឬមួយ​ដូ​ស​។

​សហរដ្ឋអាមេរិក កាណាដា និង​បា​រ៉ែ​ន​ក៏បាន​អនុម័ត​ឲ្យ​ប្រើប្រាស់ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson នេះ​ដែរ​។ ចំណែក​អាហ្វ្រិក​ខាងត្បូង ​កំពុង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ភ្លាមៗ​។​​វ៉ាក់សាំង​បង្ការ​ដែល​មាន​ឈ្មោះថា វ៉ាក់សាំង COVID ជេន​សិន ​(COVID Vaccine Janssen) ដោយ​យក​ឈ្មោះ​តាម​អង្គភាព Johnson & Johnson ដែល​បាន​ផលិត​វ៉ាក់សាំង​នេះ នឹង​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​សហភាព​អឺរ៉ុប ​បន្ទាប់ពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បាន​ជាប់​គាំង ដោយសារតែ​ការ​ពន្យារពេល​ចែកចាយ​ពី​ក្រុមហ៊ុន Pfizer និង AstraZeneca៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        532
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        375
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm