មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បង្កើនការចាក់វ៉ាក់សាំងដូសទី៤ និងដូសជំរុញ ជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ

2022/01/17 06:40:00 pm        508

ភ្នំពេញ៖ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញ ឬដូសទី៣ និងដូសមូលដ្ឋានជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។

បើតាមលោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃនេះមនី្ទរពេទ្យ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ តាមរយៈការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការ​ចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។

ជាពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា បានដំណើរការទៅយ៉ាង​ល្អប្រសើរ ដោយមានការសហការជាមួយអាជ្ញាធរភូមិ​ សង្កាត់ ខណ្ឌ ព្រមទាំងមានការចូលរួមពី​សំណាក់​របស់ប្រជាពលរដ្ឋ ​ស្វែងយល់បន្ថែមពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បី​ជៀសផុត​ពីមេរោគរាតត្បាតដ៏កាចសាហាវនេះ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​បានបង្ហាញកី្តរំភើបសប្បាយរីករាយ ដែលពួកគាត់បានមកទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុ​ង​កាលៈទេសៈដ៏លំបាក​នេះ​ សម្តេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង ​និងការបញ្ជាទិញវ៉ាក់សាំង មកចាក់​ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃថវិកា។

ជាមួយគ្នានោះដែរ ក្នុងនាមលោកវេជ្ជបណ្ឌិត តំណាងឲ្យលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរ​ពេទ្យ​បង្អែករាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញមកទទួលសេវានៅក្នុង​មនី្ទរពេទ្យ​បង្អែករាជធានីភ្នំពេញ ដោយយើងមានរៀបចំចាត់ចែងកម្លាំងក្រុមការងារគ្រូពេទ្យ​ចំនួន​០៨ក្រុម ​ដើម្បីផ្តល់ការចាក់វ៉ាក់សាំង​ ជូនបងប្អូនប្រជាពលរដ្ឋ។

ក្រៅពីនោះ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ក៏ដំណើរការជាធម្មតា ក្នុងការពិនិត្យព្យាបាលជំងឺជូន​ប្រជាពលរដ្ឋ ដូចជាផ្នែកសង្រ្គោះបន្ទាន់ សេវាសម្រាលកូន សេវារោគស្រី្ត សេវាវៈកាត់ សេវាពិនិត្យ ព្យាបាលជំងឺទូទៅ ​ត្រចៀក ច្រមុះ បំពង់ក សើស្បែក ​ជំងឺកុមារ ភ្នែក ជំងឺផ្លូវចិត្ត និងសេវា​អមវេជ្ជសាស្រ្ត​ផ្សេងៗទៀត (ពិនិត្យឈាម អ៊ិចសារ៉េ វិទ្យុសាស្រ្ត និងអេកូសាស្រ្ត)ផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm