អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងអន្តរាគមន៍នាំទឹកសង្គ្រោះស្រូវជាង ២០០ហិកតា បង្កដោយកូនរដូវប្រាំង

2025/08/10 04:54:41 pm        425

កំពង់ស្ពឺ៖ កូនរដូវប្រាំងក្នុងខែវស្សា ឆ្នាំ២០២៥ បាននិងកំពុងបង្កជាផលប៉ះពាល់ ដល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន ៤ឃុំសង្កាត់ នៃខេត្តកំពង់ស្ពឺ ប្រមាណជាង ២០០ហិកតា ហើយអាជ្ញាធរខេត្តកំពុងនាំទឹកទៅជួយសង្គ្រោះ ។

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២០២៥ កូនរដូវប្រាំងបានបង្កឱ្យដំណាំស្រូវរបស់ពលរដ្ឋចំនួនជាង ២០០ហិកតាបានរងផលប៉ះពាល់ ដោយសារតែមិនមានភ្លៀងធ្លាក់ ។ ក្នុងនោះស្រុកសំរោងទងចំនួន ៣ឃុំ គឺឃុំវល្លិ៍ស ឃុំព្នាយ និងឃុំសំរោងទង ប៉ះពាល់លើផ្ទៃដីស្រែចំនួន១៦៨ហិកតា ចំណែកក្រុងច្បារមន ១សង្កាត់ គឺសង្កាត់សុព័រទេព ប៉ះពាល់លើផ្ទៃដីស្រែចំនួន ៦៨ហិកតា ។

លោកប្រធានមន្ទីរ បានបន្តថា ក្រោយទទួលបានការណែនាំពីអភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ មន្ត្រីជំនាញមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍បន្ទាន់ដល់ដំណាំស្រូវទាំងនោះ ដោយទំលាក់ម៉ាស៊ីនបូមទឹកធុនធំចំនួន២គ្រឿងលើគោលដៅ ២កន្លែងផ្សេងគ្នា ដើម្បីបូមទឹកចេញពីប្រឡាយមេរលាំងជ្រៃខាងជើង និងស្ទឹងព្រែកត្នោត ដាក់ចូលទៅក្នុងប្រឡាយតូចៗ ឱ្យប្រជាកសិករ ដែលមានលទ្ធភាពអាចបូមទាញទឹកបញ្ចូលទៅក្នុងស្រែរៀងខ្លួន ហើយចំពោះបងប្អូនដែលគ្មានលទ្ធភាព និងស្រែនៅឆ្ងាយពីប្រឡាយរណបនេះ មន្ទីរនិងពិនិត្យលទ្ធភាពក្នុងការជួយអន្តរាគមន៍បន្ថែម ។

លោក យឹម ណន បានបញ្ជាក់ថា ឥទ្ធិពលនៃកូនរដូវប្រាំងបានគ្រប់ដណ្តប់លើផ្ទៃទូទាំងខេត្ត តែផលប៉ះពាល់លើដំណាំស្រូវ និងដំណាំផ្សេងៗកើតមានតែលើស្រុកសំរោងទង និងក្រុងច្បារមនតែប៉ុណ្ណោះ ក្រៅពីនេះមិនទាន់មានការរាយការណ៍ពីផលប៉ះពាល់ណាមួយ នៅតំបន់ផ្សេងនៅឡើយទេ ប៉ុន្តែប្រសិនកូនរដូវប្រាំងអូសបន្លាយមិនមានភ្លៀងធ្លាក់ នាពេលខាងមុខ ផលប៉ះពាល់ដែលបង្កឡើងដោយកូនរដូវប្រាំងនេះ នឹងអាចមានការកើនបន្ថែមទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm