នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាសមាគមអតីតយុទ្ធជនកម្ពុជា និង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនកងទ័ពដែលសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យយោធា ក្នុងខេត្តឧត្តរមានជ័យ។
អំឡុងចុះសួរសុខទុក្ខនេះ សមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភថវិកាជូនកងទ័ពរងរបួស ក្នុងម្នាក់ទទួលបានថវិកា ៣០០០ដុល្លារ។
ការឧបត្ថម្ភថវិកានេះ ឆ្លុះបញ្ចាំងដល់ការគាំទ្រនៃការបំពេញភារកិច្ចរបស់កងទ័ពប្រកបដោយស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខរបស់ប្រជាជន៕










