ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមកែវិញ្ញាសាសរសេរលើកទី ២សម្រាប់ការប្រឡងមន្ត្រីច្បាប់

2025/08/10 07:11:57 pm        419

ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥នេះ បាន​ចាប់​ផ្ដើម​ធ្វើ​កំណែ​លើ​សន្លឹកកិច្ចការបេក្ខជនប្រឡងធ្វើជាមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី លើវិញ្ញា​សា​សរសេរ​លើកទី២។ វិញ្ញាសាសរសេរលើកទី ២នេះ ជាវិញ្ញាសាចុងក្រោយ ដែលមានបេក្ខជនចូល​រួម​ប្រកួត​ប្រជែងចំនួន ២៤រូប។ បេក្ខជនទាំង ២៤រូបនេះ ជាបេក្ខជនដែល​បាន​ប្រឡង​ជាប់​លើ​វិញ្ញា​សាស​រសេរលើកទី ១ ទើបមានសិទ្ធិក្នុងការប្រឡងវិញ្ញាសាសរសេរលើកទី ២។

ការចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ លើវិញ្ញាសាសរសេរលើកទី ២សម្រាប់ ការ​ប្រឡង​ជ្រើស​រើស​មន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើឡើងក្រោមវត្តមានចូលរួមពី ឯកឧត្តម ឧប​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាង​មក​ពី​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​។

កំណែសន្លឹកកិច្ចការ ចាប់ផ្តើមតាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែល​ស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុ​គណៈ​កម្មកា​រ​ត្រួ​តពិ​និត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អ្នកសារព័ត៌មាន ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយ​ឈរ​លើ​គោល​ការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

សន្លឹក​កិច្ចការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ ជាសំណួរអធិប្បាយ ផ្តោតលើ​ឯកទេស​ជំនាញ​ និងចំណេះដឹងទូទៅ។ ការប្រឡងលើកចុងក្រោយនេះ នឹងជ្រើសរើសត្រឹម ៨នាក់​ប៉ុណ្ណោះ ក្នុងនោះសម្រាប់ជំនាញនីតិឯកជនចំនួន ៥នាក់ និងជំនាញនីតិអន្តរជាតិចំនួន ៣នាក់។ ការ​ប្រឡងជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីនេះ ជាការរៀបចំលើកទី ២ សម្រា​ប់​ឆ្នាំ ២០២៥ ដោយការប្រឡងលើកទី ១ កន្លងទៅ ជ្រើសរើស ១៥នាក់ តែលទ្ធផល​ជាប់​បាន​ត្រឹម ៧នាក់ប៉ុណ្ណោះ។ ការប្រឡងជ្រើសរើសមន្ត្រីច្បាប់ជាលើកទី ២នេះ ជាការជ្រើសរើស ៨​នាក់​បន្ថែម ដើម្បីឱ្យគ្រប់តាមចំនួនតម្រូវការ។

ទន្ទឹមនឹងការធ្វើកំណែសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីច្បាប់នេះដែរ ក្រសួងមុខងារសាធារណៈ ក៏​កំពុងដំណើរការ ការប្រឡងជ្រើសមន្ត្រីការទូតជាន់ខ្ពស់ ក្របខណ្ឌក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិលើ វិញ្ញាសាសួរផ្ទាល់មាត់ផងដែរ។

ក្រសួ​ង​​មុខងារសាធារណៈ គ្រោងប្រកាសលទ្ធផលការប្រឡងទាំងពីរក្រសួងស្ថាប័ន នៅល្ងាច​ថ្ងៃ​នេះ​៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        44
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm