តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានចាត់ឱ្យក្រុមការងារចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការចុះពិនិត្យនេះ មានការចូលរួមពី តំណាងលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង, លោកអភិបាលរងស្រុក, មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន៕