FT៖ ចិន ចង់ឱ្យអាមេរិក បន្ធូរការរឹតត្បិតលើការនាំចេញបន្ទះឈីប AI ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម

2025/08/10 10:13:40 pm        110

សារព័ត៌មាន Financial Times (FT) បានរាយការណ៍នៅថ្ងៃអាទិត្យ (១០ សីហា) នេះថា ប្រទេសចិន ចង់ឱ្យសហរដ្ឋអាមេរិក បន្ធូរបន្ថយការគ្រប់គ្រងរបស់ខ្លួនលើការនាំចេញផលិតផលបន្ទះឈីបដ៏មានសារៈសំខាន់សម្រាប់បញ្ញាសិប្បនិម្មិត AI ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងភាគីទាំងពីរ មុនពេលកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបានរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីចិន លោក Xi Jinping ។

FT បានរាយការណ៍ដោយដកស្រង់សម្តីប្រភពដែលដឹងពីបញ្ហានេះថា ក្រុមមន្ត្រីចិន បានប្រាប់អ្នកជំនាញនៅទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងប៉េកាំងចង់ឱ្យរដ្ឋបាលលោក Trump បន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួនលើការនាំចេញលើបន្ទះឈីបអង្គចងចាំមានកម្រិតបញ្ជូនខ្ពស់ឈ្មោះថា HBM។ គួរឱ្យដឹងថា បន្ទះឈីប HBM ទាំងនោះអាចជួយបំពេញកិច្ចការ AI ដែលពឹងផ្អែកទៅលើទិន្នន័យបានយ៉ាងឆាប់រហ័ស ហើយត្រូវឃ្លាំមើលយ៉ាងដិតដល់ដោយវិនិយោគិនសកល ដោយសារតែការប្រើប្រាស់ដ៏សំខាន់របស់ HBM ជាមួយនឹងប្រព័ន្ធដំណើរការក្រាហ្វិក AI ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Nvidia។

កាសែត FT និយាយថា ចិនបារម្ភខ្លាំងដោយសារតែការគ្រប់គ្រង HBM របស់អាមេរិក អាចរារាំងសមត្ថភាពរបស់ក្រុមហ៊ុនចិន ដូចជា Huawei ជាដើម ទាក់ទងនឹងការអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនរបស់ពួកគេ។ រដ្ឋបាលអាមេរិកជាបន្តបន្ទាប់ បានទប់ស្កាត់ការនាំចេញបន្ទះសៀគ្វីទំនើបបែបនេះទៅកាន់ប្រទេសចិន ដោយសម្លឹងមើលការរារាំង AI និងការអភិវឌ្ឍវិស័យការពារជាតិដែលចេះតែកើនឡើងរបស់ទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm