អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក

2025/08/11 12:07:30 am        384

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីលោក ហៀម ឃួន អភិបាលរងខេត្ត លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្ត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានបន្តទទួលអំណោយ ពីលោកស្រី សរ សាអ៊ុ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភ អង្ករ១តោន ទឹកត្រី៨០យួរ ទឹកស៊ីអ៊ីវ៨០កេស សៀង២៧កេស ត្រីខ៥កេស ជូនដល់រដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក។

ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណ ជូនចំពោះ លោកស្រី សរ សាអ៊ុ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឯកឧត្តម បន្តថា ការចូលរួមបរិច្ចាគថវិកា ដើម្បីទិញគ្រឿងឧបភោគបរិភោគនាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត របស់លោកស្រី ព្រមទាំងក្រុមគ្រួសារ ទោះតិចក្តី ច្រើនក្តី គឺជាទឹកចិត្តដ៏ល្អថ្លៃថ្លា បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ បើទោះបីបទឈប់បាញ់ រវាងកម្ពុជា-ថៃ បានចូលជាធរមានយ៉ាងណាក្តី។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា កាលពីវេលាម៉ោង០៥៖០២នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ទាហានឈ្លានពានសៀម បានបាញ់គ្រាប់ផ្លោង ចូលដីយើងទាំងកម្រោល នៅព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនេះគឺជាការរំលោភបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។ កងទ័ពយើង ពុំទាន់បានផ្ទុះអាវុធតបតនៅឡើយទេ ពោលគឺស្ថិតនៅក្នុងការត្រៀមវាយបកនៅឡើង។ ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ការចរចាសម្រេចឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឯកភាពគ្នា ចាប់ពីអធ្រាត្រថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីម៉ាឡេស៊ី និងការចូលរួមពីសហរដ្ឋអាមេរិក និងចិន។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា សន្តិភាពនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង ទាំងថ្ងៃ ទាំងយប់ អស់ពីកម្លាំងកាយចិត្ត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាដែលកំពុងកើតមានឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត និងច្បាប់ ពិសេសកម្ពុជាបាននឹងកំពុងធ្វើការជាមួយមិត្តភក្តិអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm