ក្រសួងប្រៃសណីយ៍ ប្រកាសពី​ការផ្តល់​ជូន​អាហា​រូបករណ៍​ទេព​កោសល្យ​ឌីជីថល​តេជោ​ថ្នាក់​បរិញ្ញាបត្រ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

2025/08/11 04:52:31 pm        414

ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហា​រូបករណ៍​ទេព​កោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួម​ចំណែក​បង្កើន​ធន​ធាន​​មនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការ​ជំរុញ​ការ​ប្រែ​ក្លាយ​សេដ្ឋកិច្ច​កម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហា​រូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក.ប.ទ. ដូចខាងក្រោម៖

១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

v បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង

- វិស្វកម្មសុសវែរ (Software Engineering)

- វិទ្យាសាស្ត្រទិន្នន័យ (Data Science)

- ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)

- វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (Telecommunications and Networking Engineering)

- សន្តិសុខសាយប័រ (Cybersecurity)

v វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង

- វិស្វកម្មសុសវែរ (Software Engineering)

- វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)

v សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង

- វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunications and Electronic Engineering)

- វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)

- ព័ត៌មានវិទ្យា (Information Technology)

- វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering)

v សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង

- សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)

- បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)

- សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)

v សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង

- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

- គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)

- រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)

v សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh - AUPP) ចំនួន ២០០ កន្លែង

- ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science)

- បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)

- សន្តិសុខសាយប័រ (Cybersecurity)

- បញ្ញាសិប្បនិម្មិត (Artificial Intelligence)

- ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)

- ការអភិវឌ្ឍសុសវែរ (Software Development)

- ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)

- ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)

២. អត្ថប្រយោជន៍នៃអាហារូបករណ៍

និស្សិតជ័យលាភីនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

- កុំព្យូទ័រយួរដៃ ១គ្រឿង

- ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ - ២៤,៧០០ ដុល្លារអាម៉េរិក

- ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស

- ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល ៤ ឆ្នាំដោយជោគជ័យ។

៣. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

- ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B ឬ C

- ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសន៍ផ្ទាល់មាត់

- សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារី ត្រូវបានលើកទឹកចិត្ត។

៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ

ការចុះឈ្មោះប្រឡងត្រូវធ្វើដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖

ក. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ឬស្កេន QR Code ដែលមានភ្ជាប់ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។

ខ. ចំពោះបេក្ខជន និងបេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សូមអញ្ជើញមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ (សូមស្កេន QR Code សម្រាប់ទីតាំងលើ Google Map)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទ ឬ Telegram លេខ ០៧០ ៣៦៦ ៦២៣ / ០៩៣ ៣៦៦ ៦២៣ ឬអ៊ីមែល [email protected]

ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ហើយខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ដើម្បីអាចទទួលបានឱកាសការងារល្អ មានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm