TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯង​ក្រោយ​វិដេអូ​ក្រុម​ក្បត់​ជាតិ​សរសើរ​ទាហាន​ឈ្លាន​ពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ

2025/08/11 05:57:37 pm        4.5 K

សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភារ ហិរញ្ញ​វត្ថុ​កង​កម្លាំង​ប្រដាប់​​អាវុធកម្ពុជា បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅ​ប្រទេស​ធ្វើ​ការ​ពិចារណា​ដោ​យខ្លួនឯង បន្ទាប់ពីស្តាប់នូវវិដេអូ​របស់ក្រុមក្បត់ជាតិ ដែល​បាន​លើក​សរសើរ​កង​ទ័ព​ឈ្លាន​ពាន​ថៃ ហើយបែរជាមកបង្អាប់ និងមូលបង្កាច់កងទ័ពខ្មែរគ្នាឯង ដោយ​ចោទ​ថា​ទាហាន​ខ្មែរ​យើង​បាញ់​ខុស​គោ​លដៅ​ទាហានថៃ បែរជាទៅចំ​ជនស៊ីវិលថៃទៅវិញ។

តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេច​តេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះក្រុមក្បត់ជាតិទាំងនោះ ដោយ​មិន​ថា​តើ​គេ​ជា​មនុស្ស​ ឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ?។

សម្តេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ថា «ប​ង​ប្អូន​ជន​រួម​ជាតិ​ជា​ទី​ស្រឡាញ់! នៅ​ពេល​ប្រជាជន និង​កង​ទ័ព​យើង​បាន​និង​កំពុង​រង​ទុក្ខ​វេទនា​ដោយ​ការ​ឈ្លាន​ពាន​របស់​ថៃ​ដែល​ក្នុង​នោះ​សាលា​រៀន​ វត្តអារាម ផ្ទះ​ប្រជាជន​រហូត​ដល់​ប្រាសាទ​បុរាណ​រាប់​ទាំង​ប្រាសាទ​ព្រះវិហារ​ត្រូវ​កង​ទ័ព​ថៃ​បាញ់​ប្រហារ បង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹក ដែល​ជា​ការឈឺចាប់​របស់​ជាតិ​ទាំង​មូល​នោះ​ហេតុ​អ្វី​បាន​ជា​មាន​ជន​ជាតិ​ខ្មែរ​ម្នាក់​មក​និយាយ​សរសើរ​កង​ទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ»។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «តើគេ​ជា​មនុស្ស​ឬ​ជា​សត្វ? តើ​គេ​ស្នេហា​ជាតិ​ឬ​ក្បត់​ជាតិ? សូម​បងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។ ខ្ញុំ​សុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដែល​មាន​មនុស្ស​តាម ១៥លាននាក់ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ»៕ វីដេអូ៖ https://t.me/btvnewscambodia/254812

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm