មនុស្ស ៨នាក់ស្លាប់ ក្នុងការបាញ់ប្រហារនៅក្លឹបរាត្រីក្នុងប្រទេសអេក្វាឌ័រ ខណៈអំពើហិង្សាកើនឡើង

2025/08/11 06:26:12 pm        217

អាជ្ញាធរនិយាយថា ការបាញ់ប្រហារទ្រង់ទ្រាយធំមួយបានកើតឡើងនៅឯក្លឹបរាត្រីមួយកន្លែងក្នុងប្រទេសអេក្វាឌ័រ កាលពីថ្ងៃអាទិត្យ (១០ សីហា) បណ្ដាលឱ្យមនុស្ស ៨នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស នៅក្នុងឧប្បត្តិហេតុដ៏កម្រោលចុងក្រោយបំផុត ដែលបានវាយប្រហារប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។

ការបាញ់ប្រហារនេះកើតឡើងនៅតំបន់ជនបទនៃទីក្រុង Santa Lucía ក្នុងខេត្តឆ្នេរសមុទ្រ Guayas ដែលចាត់ទុកថាជាតំបន់គ្រោះថ្នាក់បំផុតមួយរបស់អេក្វាឌ័រ។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលបានឱ្យដឹងថា ជនរងគ្រោះ ៧នាក់ អាយុចន្លោះពី ២០ ទៅ ៤០ឆ្នាំ បានស្លាប់នៅក្នុងក្លឹប ចំណែកការស្លាប់ទី៨ កើតឡើងនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាច្រើននាក់មានអាវុធធុនធ្ងន់ បានសម្រុកទៅក្លឹបរាត្រីនោះដោយជិះម៉ូតូ និងរថយន្ត ២គ្រឿង ហើយគេមិនទាន់ដឹងឡើយថា មូលហេតុអ្វីដែលបណ្ដាលឱ្យមានការបាញ់ប្រហារសម្លាប់រង្គាលនេះ។ គួរឱ្យដឹងថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងប៉ុន្មានខែថ្មីៗ ដែលភាគច្រើននៅក្នុងខេត្តឆ្នេរសមុទ្រចំនួន៤ របស់អេក្វាឌ័រគឺខេត្ត El Oro, Guayas, Manabí និង Los Ríos ហើយខេត្តទាំងអស់នេះកំពុងស្ថិតក្នុងស្ថានភាពអាសន្ន។

ការសម្លាប់រង្គាលបែបនេះ និងឧប្បត្តិហេតុហិង្សាដ៏បង្ហូរឈាមជាច្រើនបានរួមរឹតអាជ្ញាធរ និងមន្ត្រីក្នុងប្រទេសអេក្វាឌ័រ ចាប់តាំងពីឆ្នាំ២០២៣មក នៅពេលដែលប្រទេសនេះបានជួបប្រទះនូវអំពើហិង្សាដែលមិនធ្លាប់មានពីមុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm