ប្រជាពលរដ្ឋ​​​ ទៅចាក់វ៉ាក់សាំងដូសទី៤ ដោយភាពសប្បាយរីករាយ

2022/01/17 07:48:30 pm        707

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២មកន វត្តមានមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើន បានទៅទទួលការ ចាក់វ៉ាក់សាំងដូសទី៤ ដោយបង្ហាញនូវភាពសប្បាយរីករាយ ដែលអាចទទួលបានវ៉ាក់សាំងបន្ថែមដើម្បី ការពារខ្លួនពីកូវីដ-១៩។

ចាប់ពីថ្ងៃទី ១៤ខែមករាមកនេះ មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពដែលផ្ដល់ការចាក់វ៉ាក់សាំង គឺកំពុងមានភាពមមាញឹកជាខ្លាំង ដោយមានកំណើនការចាក់វ៉ាក់សាំងដូសទី៤ ជាច្រើន។

ជាក់ស្ដែងមន្ទីរពេទ្យបង្អែកដង្កោនៅថ្ងៃច័ន្ទនេះ គឺមានវត្តមាន មន្រ្តីរាជការ ជាពិសេសវត្តមាន ប្រជាពលរដ្ឋជាច្រើនកំពុងអង្គុយរង់ចាំ ការចាក់វ៉ាក់សាំងដូសទី៤ និង ប្រជាជនជាច្រើនផ្សេងទៀត រង់ចាំការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងដូសទី ៣។

សម្រាប់ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងដូសទី៤នាថ្ងៃនេះ លើកឡើងថា ពួកគាត់​មាន​ភាពរីករាយជាខ្លាំង ​ដែលអាចទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់​ដើម្បីការពារខ្លួន។ ពួកគាត់​​ ថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ​ដែល​បាន​ស្វះស្វែង​រកវ៉ាក់សាំងចាក់ជូន​ប្រជា​ពលរដ្ឋគ្រប់រូប ​រហូតដល់ដូសទី ៤នាពេលនេះ។

សម្រាប់ការចាក់វ៉ាក់សាំងដូសទី ៤នាពេលនេះ ប្រជាពលរដ្ឋ ​គឺគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំង​ ដោយ​កំណត់ថា​ មាន​គម្លាតរយៈពេល ​៤ខែបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី ៣។

កម្ពុជា​ជាប្រទេស​ដែលមានការឈានមុខ​ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលអាចមានលទ្ធផលចាក់​វ៉ាក់សាំង​ដូសទី ៤ជូនប្រជាពលរដ្ឋ ខណៈពេលដែលប្រទេសជាច្រើនមិនទាន់​មាន​លទ្ធភាពចាក់​វ៉ាក់សាំង​ដូសទី ៤ ជូនប្រជាពលរដ្ឋនៅឡើយ។

ផ្អែកតាមទិន្នន័យក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ម្សិលម៉ិញនេះ កម្ពុជា​សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ​៨៩,៤៣% នៃ​ចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm