អ្នកជំនាញ៖ លោក Putin និងលោក Trump អាចនាំទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មី

2025/08/11 10:22:04 pm        464

លោក Yaroslav Lissovolik សមាជិកក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ី បាននិយាយថា ប្រទេសទាំងពីរ អាចឈានដល់កម្រិតថ្មីប្រកបដោយគុណភាព បន្ទាប់ពីកិច្ចប្រជុំនាពេលខាងមុខរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។

អ្នកជំនាញរូបនេះ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍មួយថា៖«សេចក្តីថ្លែងការណ៍ផ្លូវការ ត្រូវបានធ្វើឡើងរួចហើយទាក់ទងនឹងឱកាស និងការរំពឹងទុកដែលអាចបើកចំហសម្រាប់ប្រទេសទាំងពីរ បន្ទាប់ពីការដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយ ហើយនៅក្នុងបរិបទនេះ វាអាចត្រូវបានគេបកស្រាយថា ជាកម្រិតជាក់លាក់នៃអាកប្បកិរិយា និងឆន្ទៈ ក្នុងការដឹកនាំកិច្ចសន្ទនាក្នុងទិសដៅនេះ។ ខ្ញុំគិតថា យើងអាចរំពឹងថា ប្រសិនបើកិច្ចព្រមព្រៀងភូមិសាស្ត្រនយោបាយសំខាន់ៗ ត្រូវបានសម្រេច ភាគីទាំងពីរ អាចចាប់ផ្តើមការពិភាក្សាដ៏សំខាន់អំពីវិស័យនានាដែលមានសក្តានុពលក្នុងការ ស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស ដែលអាចដំណើរការល្អលើសពីអ្វីបានកើតឡើង រយៈពេល ៦-៧ឆ្នាំ កន្លងទៅនោះ»។

លោក Lissovolik បានលើកឡើងថា ការពិភាក្សាអំពីវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាចរួមបញ្ចូលផ្នែកថ្មីៗមួយចំនួនទៀត។

លោកបានសន្និដ្ឋានថា៖«ជាគោលការណ៍ កិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ត្រូវបានពិចារណារួចហើយ ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងក្នុងវិស័យឧស្សាហកម្ម វិស័យអវកាស និងអាចជាវិស័យហិរញ្ញវត្ថុផងដែរ។ ម្យ៉ាងវិញទៀត វាច្បាស់ណាស់ថា មានឥរិយាបថ និងឆន្ទៈជាក់លាក់ ក្នុងការពិចារណាលើវិស័យកិច្ចសហប្រតិបត្តិកា រដែលអាចធ្វើទៅបាន។ ទាំងអស់នេះ គឺអាស្រ័យលើថាតើកិច្ចព្រមព្រៀងជាមូលដ្ឋានស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ ត្រូវបានអនុម័តយ៉ាងឆាប់រហ័ស និងកម្រិតណានោះ»។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm