កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសមាគមឱសថការីបារាំង-ខ្មែរ និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី)

2025/08/11 10:59:22 pm        689

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បាន​ទទួល​ជួបសវនាការ និងទទួលអំណោយជា អង្ករ ថ្នាំពេទ្យ និងថវិកា ពី​សមាគម​ឱសថការីបារាំង-ខ្មែរ (GFC PHARMA) ​ដែលដឹកនាំដោយ លោកស្រី រ៉ាវ៉ាំង តាន់ ម៉ង់ណឺតូ (Mme Ravine Tan Menneteau) និង​សមាគម Fragmentis Vitae Asia ដឹកនាំដោយ លោកស្រី ប៊ួន រតនា (Mme Buon Ratana)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងមូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលតំណាងដោយ លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សា​បរធនបាល​ នៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញចូលរួមផងដែរ។

ក្នុងជំនួបនេះលោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និង​ថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជនអស់ដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការ​ជួយសម្រាលការលំបាកដល់​ប្រជាជនភៀសសឹក ដែលកំពុងត្រូវការជាចាំបាច់នូវតម្រូវ​ការខាង​ផ្នែកសុខភាព អនាម័យ និងស្បៀងអាហារ ជាពិសេសការគិតគូរពីការស្តារឡើងវិញ​នៅពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែបានឧបត្ថម្ភគាំទ្រដល់កាកបាទ​ក្រហម​កម្ពុជា ព្រោះថានេះមិនមែនជាលើកទីមួយឡើយ ជាក់ស្តែងដូចជាពេលកន្លងមក បន្ទាប់​ពីកាក​បាទក្រហមកម្ពុជាបានទទួលថ្នាំពេទ្យភ្លាមៗ គឺបានចាត់ចែងប្រគល់បន្តជូនដល់មន្ទីរពេទ្យធំៗ​មួយចំនួន​ក្នុងរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះដែរ លោកជំទាវបានគូសបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាំពេទ្យប៉ារ៉ាសេតាម៉ុលចំនួន ៤០០.០០០គ្រាប់ ដែលបានទទួលនាពេលនេះ កាកបាទក្រហមកម្ពុជា ក៏ត្រូវប្រគល់ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ភ្លាមៗដែរ ព្រោះថាអំណោយជាថ្នាំពេទ្យនេះ គឺជាតម្រូវចាំបាច់សម្រាប់ មន្ទីរពេទ្យ ដែលកំពុងជួយ​ដល់កុមារទូទាំងប្រទេសកម្ពុជា ហើយជាពិសេសស្ថិតក្នុង​កាលៈទេសៈនេះដែរ​មន្ទីរពេទ្យ ក៏មាន​បន្ទុកថែមមួយទៀតគឺជួយទៅដល់កុមារដែលរងគ្រោះដោយស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន។ យ៉ាងណាម៉ិញ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា គឺតែងតែឧបត្ថម្ភថវិកា ១លានដុល្លារ ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។

ជាការឆ្លើយតបក្រុមសប្បុរសជន មានក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាសឱ្យពួកគាត់បាននាំយកអំណោយ​មក​ជួយកាកបាទក្រហមកម្ពុជាជាថ្មីម្តងទៀត បើទោះបីជាពួកគាត់រស់នៅប្រទេសបារាំងក្តី តែបេះដូងរបស់ពួកគាត់នៅជាប់ជាមួយប្រជាពលរដ្ឋខ្មែរក្នុងប្រទេសជានិច្ច ហើយថ្ងៃនេះជា​សក្ខីភាពមួយបង្ហាញពីទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ក្នុងការចូលរួមគាំទ្រ និងស្រឡាញ់សន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ជាពិសេសគឺបង្ហាញពីកម្លាំង​សាមគ្គីគ្នា ក្នុងស្មារតីខ្មែរតែមួយ ខ្មែររួមរួមគ្នា ខ្មែរខ្លាំង។

សូមបញ្ជាក់ អំណោយសប្បុរសជនប្រគល់ជូនកាកបាទក្រហមកម្ពុជានៅពេលនេះ មាន​សមាគមឱសថការីបារាំង-ខ្មែរ អង្ករ ១០តោន និងថ្នាំពេទ្យ ប៉ារ៉ាសេតាម៉ុល ៤០ម៉ឺនគ្រាប់, សមាគម Fragmentis Vitea Asia ឧបត្ថម្ភថវិកា ២.៥០០អឺរូ។ ភ្លាមនោះកាកបាទក្រហមកម្ពុជា ក៏បានប្រគល់​ថ្នាំពេទ្យជូនមន្ទីរពេទ្យគន្ធបុប្ផាដែលទទួលដោយលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធាបុប្ផាភ្នំពេញ។ ដោយឡែក សប្បុរសជនក៏បានប្រគល់ថវិកា ២ម៉ឺន​ដុល្លាអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ផ្ទាល់ផងដែរ។

បន្ទាប់ពីពិធីប្រគល់-ទទួលអំណោយខាងលើនេះ លោកជំទាវ ម៉ែន នារីសោភ័គ បានទទួលស្វាគមន៍ និង​ទទួលអំណោយពីសប្បុរសជនដែលជាថ្នាក់ដឹកនាំ​ និងបុគ្គលិក ក្រុមហ៊ុន Dynamic Argon Co., Ltd ដែល​បានឧបត្ថម្ភថវិកា ២.០០០.០០០ រៀល (ពីរលានរៀល) និងសម្ភារប្រើប្រាស់​ចាំបាច់មួយចំនួនទៀត​ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាជនភៀសសឹក​ផងដែរ៕ អត្ថបទ: សំ ងីម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm