ស្រ្តីគ្រួសារយុទ្ធជន២៧០នាក់ កំពុងត្រៀមសម្រាល និងសម្រាលរួច នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលការយកចិត្តទុក្ខដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2025/08/11 11:18:29 pm        602

គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជាលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម គុច លីណា អនុប្រធានអចិន្ត្រៃយ៍សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​សួរសុខ​កុមារ និងស្ត្រីត្រៀមសម្រាល និងសម្រាលកូនរួចជាគ្រួសារយុទ្ធជនចំនួន២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការបាននាំយកនូវព្រះរាជបន្ទូល និងព្រះសវណីយ៍ផ្តាំផ្ញើ​សួរសុខទុក្ខ និងក្តីនឹករលឹកពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលជានិច្ចកាល​តែងតែទុកការលំបាករបស់ប្រជានុរាស្ត្រ និងប្រជាពលរដ្ឋជាការលំបាករបស់ផ្ទាល់​របស់លោកជានិច្ច។

លោកជំទាវអគ្គលេខាធិការ បានថ្លែងអំរគុណ និងកោតសរសើរយ៉ាង​ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃ មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ដែលបាន​ខិតខំ​លះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹម​ដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម និងចេញពី​បេះដូង និងសូមកុមារ និងស្ត្រីត្រៀមសម្រាលនិងសម្រាលកូនរួច ត្រូវអនុវត្តតាមប្រសាសន៍​របស់​លោកគ្រូអ្នកគ្រូពេទ្យ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ថា ក្នុងនោះ មានដូចជាកុមារា ធី កម្សត់ អាយុ១០ឆ្នាំ ដែលត្រូវគ្រាប់ផ្លោង ពី​យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលរស់នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ​ ត្រូវបានក្រុមគ្រូពេទ្យ ​បានវះកាត់សង្រ្គោះជីវិត និងព្យាបាលដោយ​ទទួល​បានជោគជ័យផងដែរ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm