រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងភាគីពាក់ព័ន្ធបានមកដល់ក្រុងព្រះសីហនុ ដើម្បីចូលរួមATF លើកទី៤០

2022/01/17 08:31:36 pm        618

ព្រះសីហនុ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងភាគីពាក់ព័ន្ធនានា បានមកដល់ក្រុងព្រះសីហនុ ដើម្បីចូលរួមវេទិកា ទេសចរណ៍អាស៊ាន (ATF) លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៦-២២ ខែមករានេះ។

នៅថ្ងៃនេះ រដ្ឋមន្ត្រីថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំអង្គការសមាគមទេសចរណ៍អាស៊ាន អង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) និងអ្នកវិនិយោគ​ទុនជាតិ​អន្តរជាតិ​ បានអញ្ជើញមកដល់ខេត្តព្រះសីហនុ ជាបន្តបន្ទាប់ ដើម្បី​ត្រៀម​ខ្លួនចូលរួមការបើកវេទិកា​ទេសចរណ៍អាស៊ាន (ATF) លើកទី៤០ ឆ្នាំ២០២២ ​និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក ​និងកិច្ចប្រជុំជាច្រើនទៀត​ព្រមទាំងរៀបចំដំឡើង​ផលិតផលទេសចរណ៍ នៅ​តាមបណ្តាស្តង់តាំង​ពិព័រណ៍ទេសចរណ៍ ​អន្តរជាតិ (Travex) ផងដែរ។

លោក ទី្រ ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ​នៅក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន​ (ATF) លើកទី៤០នេះ គឺមាន​កិច្ចប្រជុំធំៗ នៃថ្នាក់ដឹកនាំទេសចរណ៍ ​ចំនួន៤ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍​អាស៊ាន​លើកទី២៥​ កិច្ចប្រជុំរដ្ឋ ​មន្ត្រីទេសចរណ៍អាស៊ានបូកបី​ (កូរ៉េខាងត្បូង ជប៉ុន ចិន) កិច្ចប្រជុំរដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូករុស្ស៊ី ​និង ​អាស៊ានបូកឥណ្ឌា​និងកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័ន​ទេសចរណ៍​អាស៊ាន ​ជាមួយបណ្តាដៃគូអន្តរជាតិជាច្រើនទៀត។

លោក បានឱ្យដឹងបន្ថែមថា នៅក្នុងវេទិកាATF ក៏មានកិច្ចប្រជុំថ្នាក់ប្រធានស្ថាប័នទេសចរណ៍អា ស៊ាន​ អាស៊ានបូកបី ​អាស៊ានបូករុស្ស៊ី ​អាស៊ានបូកឥណ្ឌា និងកិច្ចប្រជុំប្រធានស្ថាប័នទេសចរណ៍​ជាអាស៊ាន ​ជាមួយបណ្តាដៃគូអន្តរជាតិជាច្រើនទៀត​ ហើយក្នុងនោះ ក៏មានកិច្ចប្រជុំថ្នាក់ធុរជន​ទេសចរណ៍អាស៊ាន ​ជាមួយបណ្តាប្រទេសជាដៃគូជាច្រើនទៀត។

នៅក្នុងកិច្ចប្រជុំនេះ អាស៊ាន ​បានរៀបចំរបៀបវារៈពិភាក្សាជាច្រើន ក្នុងនោះ​អាស៊ាន​ក៏នឹងធ្វើការ ពិភាក្សា ​ការអនុម័តយកឯកសារផែនទីចង្អុលផ្លូវ ​សម្រាប់ការស្ដារវិស័យទេសចរណ៍​ឡើងវិញ​ក្នុង​អំឡុង និងក្រោយវិបត្តិកូវីដ-១៩ ​ដែលរាជរដ្ឋាភិបាលកម្ពុជា​រៀបចំឡើង ដើម្បីអនុវត្ត​ទទួល​បាន​ជោគជ័យ ក្នុងអំឡុងពេល​ ដែលកម្ពុជាកំពុងជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩នេះ ដើម្បី​យកឯ​កសារផែនទីនេះ រៀបចំ ធ្វើជាផែនការសម្រាប់ស្តារទេសចរណ៍អាស៊ាន​ឡើងវិញ​ក្រោយវិបត្តិកូវីដ-១៩។

ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវ បាន​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៨ និង៣៩ កម្ពុជា នឹងដឹកនាំសម្របសម្រួលរៀបចំគោលកាណ៍ណែ នាំ ស្ដីពីវិធាន​សុខភាព និងអនាម័យរួមអាស៊ាន ​សម្រាប់សេវាកម្មទេសចរណ៍ចំនួន៨ ដែលនឹង​ត្រូវអនុម័ត ​ដាក់ឱ្យប្រើប្រាស់ដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ នៅ​ក្នុងព្រឹត្តិការណ៍ATFនេះ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm