បាតុកម្មប្រឆាំងនឹងផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បានផ្ទុះឡើងនៅចក្រភពអង់គ្លេស

2025/08/11 11:37:54 pm        76

ហ្វូងមនុស្សរាប់រយនាក់បានដង្ហែក្បួនបាតុកម្មនៅទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ (១០ សីហា) ដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សា និងដើម្បីរិះគន់ការគ្រោងទុករបស់ចក្រភពអង់គ្លេស ចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ដោយមានការចូលរួមដោយសាច់ញាតិជាច្រើននៃចំណាប់ថ្នូរ ការហែក្បួននេះបានបញ្ចប់នៅមុខការិយាល័យ Downing Street របស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដែលបាននិយាយថា ចក្រភពអង់គ្លេសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែល មិនយល់ព្រមបទឈប់បាញ់ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាសទេនោះ។

អ្នកតវ៉ាជាច្រើនបានគ្រវីទង់ជាតិអ៊ីស្រាអែលមានខ្សែបូពណ៌លឿង ដែលជានិមិត្តរូបនៃសាមគ្គីភាពជាមួយចំណាប់ថ្នូរ ហើយអ្នករៀបចំការហែក្បួនបាតុកម្មនិយាយថា អ្នកជាប់ឃុំក្នុងដៃក្រុមហាម៉ាស គួរតែជាអាទិភាពរបស់ចក្រភពអង់គ្លេស មិនមែនរឿងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះទេ។

ក្នុងចំណោមចំណាប់ថ្នូរប្រមាណ ២៥១នាក់ ដែលក្រុមហាម៉ាស បានចាប់ខ្លួនក្នុងការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបញ្ឆេះសង្រ្គាមនៅតំបន់ហ្កាហ្សា នៅសល់ចំណាប់ថ្នូរ ៤៩នាក់ នៅតែត្រូវជាប់ឃុំឃាំង ដោយក្នុងនោះមាន ២៧នាក់ ដែលកងទ័ពអ៊ីស្រាអែល និយាយថាបានស្លាប់បាត់ទៅហើយ៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm       
អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm